កីឡាករជំនាញរត់ប្រណាង់ចម្ងាយឆ្ងាយកម្ពុជា ម៉ា វិរ៉ូ ឈ្នះជើងឯករត់ ២១គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាកកណ្តាលម៉ារ៉ាតុងអន្តរជាតិ ភ្នំបូកគោ លើកទី៤ ប្រចាំឆ្នាំ២០១៧ ខណៈកម្មវិធីនេះរៀបចំដោយសណ្ឋាគារ សុខា ឋានសួត៌ ដើម្បីស្វែងរកថវិការជួយដល់មន្ទីរពេទ្យគុន្ធបុប្ឋា កាលពីថ្ងៃអាទិត្រ ម្សិលមិញ នៅលើភ្នំបូកគោ។
លោក កែវ សិដ្ឋ នាយកផ្នែកលក់សណ្ឋាគា សុខា បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យដែលសណ្ឋាគារឋានសួគ៌បូកគោ រៀបចំឡើងឆ្នាំនេះ មានចំនួនអ្នកចូលរូមរត់កើតឡើងជាងឆ្នាំមុន ដោយមានចំនួនអ្នករត់សរុប ១២៥៨នាក់ ខណៈឆ្នាំកន្លងទៅមានអ្នករត់ ចំនួន ១១០០នាក់។ លោកបន្ថែមថា តាមរយៈព្រឹត្តិការណ៍ឆ្នាំនេះ គឺទទួលបានជោគជ័យណាស់ ដោយសារអកាសធាតុ អំណោយផលល្អ មិនមានភ្លៀង អាប់ធ្លាក់ដូចឆ្នាំកន្លងទេ បង្ករបរិយាកាសប្រព្រឹត្តទៅបានរលូនផងដែរ។ លោក ព្រឹត្តិការណ៍នេះ គឺក្រុមហ៊ុនធ្វើឡើងក្នុងគោលបំណង់រួមចំណែកជួយដល់សង្គម ជាពិសេសស្វែងថិវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា ជួយដល់កុមារនៅកម្ពូជាយើង ដោយឆ្នាំកន្លង ក្រុមហ៊ុនបានប្រគល់ថវិការចំនួន ៤៥០០ដុល្លារហើយដល់មន្ទីរពេទ្យ ដោយទទួលបានពីការចុះឈ្មោះអ្នកចូលរួមរត់ និងថវិការក្រុមហ៊ុនបន្ថែមផងដែរ។ មួយវិញទៀត គឺចង់ឲ្យភ្ញៀវជាតិ និងអន្តរជាតិ ទទួលបាននូវភាពសប្បាយរីករាយ ក្នុងរត់កម្សាន្ត ទេសភាព និងបរិស្ថាន ការអភិវឌ្ឍន៍ថ្មី នៅលើកំពូលភ្នំបូកគោនេះទៀតផង។
នាយកផ្នែកលក់រូបនេះបញ្ជាក់បន្ថែមថា លោក ឧញ៉ា សុខ គង់ មានគោលបំណង់រៀបចំព្រឹត្តិការណ៍បែបនេះ ក្នុង១ឆ្នាំ ឲ្យបាន ២ ទៅ៣ដង ប៉ុន្តែលោកកំពុងសិក្សាកំណើននូវចំនួនអ្នកចូលរួមខ្លះដែរ ហើយនៅក្នុងប្រទេសកម្ពុជាយើង ក៏ព្រឹត្តិការណ៍រត់ប្រណាំង សម្បុរសធម៌ តាមរយៈវិស័យកីឡានេះគឺច្រើនតំបន់ដែរ ដូចជានៅសៀមរាប កំពង់សោម និងនៅលើកំពូលភ្នំបូកគោនេះដែរ ដូច្នេះយើងត្រូវពិនិត្យមើលនូវពេល មិនឲ្យជាន់ថ្ងៃគ្នា ដើម្បីជាសវៀងកំណើតអ្នករត់មានការធ្លាក់ចុះ។
ចំពោះលទ្ធផលព្រឹត្តិការណ៍រត់ប្រណាំងពាកកណ្តាលម៉ារ៉ាតុងអន្តរជាតិ លើភ្នំបូកគោ លើក៤ ប្រចាំឆ្នាំ២០១៧នេះ វិញ្ញាសារត់ ១០គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ១ កីឡាករ វ៉ាន់ ធារ៉ា, លេខ២ ជា សម្ផស្ស និងលេខ៣ កីឡាករ ឈុន ប៊ុនធន។ ចំណែកវិញ្ញាសារត់ ២១គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ១ កីឡាករ ម៉ា វីរ៉ូ, លេខ២ កីឡាករ Charles Benulre, លេខ៣ កីឡាករ យី ប្រស្នា៕