សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាផ្នែកនារីវ័យក្រោម១៦ឆ្នាំត្រៀមប្រកួតពានរង្វាន់ជើងឯកយុវនារីអាស៊ានAFF U16 GIRLS’ CHAMPIONSHIP 2018នៅប្រទេសឥណ្ឌូណេស៊ី។
កាលបរិច្ឆេទនៃការប្រកួតគឺចាប់ផ្ដើមនៅថ្ងៃទី១ដល់ទី១៣ខែឧសភាឆ្នាំ២០១៨នៅទីក្រុងប៉ាឡាមបាងប្រទេសឥណ្ឌូណេស៊ី។ ក្រុមនារីវ័យក្រោម១៦ឆ្នាំកម្ពុជាស្ថិតក្នុងពូលB មានដូចជាថៃ ឡាវនិងម្ចាស់ផ្ទះឥណ្ឌូណេស៊ី ខណៈពូលA មាន ហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាមសិង្ហបុរីនិងម៉ាឡេស៊ី។
ប្រកួតដំបូងក្រុមនារីU16កម្ពុជាត្រូវជួប ឡាវនៅថ្ងៃទី២ឧសភាហើយថ្ងៃទី៤ត្រូវជួបម្ចាស់ផ្ទះឥណ្ឌូណេស៊ី ខណៈថ្ងៃទី៦ត្រូេះជួបក្រុមនារីថៃ៕