ក្រុមជ្រើសរើសជាតិកីឡាបាល់ទាត់កម្ពុជា បានទទួលរងបរាជ័យយ៉ាងដំណំពីសំណាក់ផ្ទះវៀតណាម ដោយលទ្ធផល ៥ ទល់នឹង០ ក្នុងជំនួបជើងទី២ ខណៈជើងទី១ នៅទឹកដីកម្ពុជា ក្រុមវៀតណាមឈ្នះ ២ទល់នឹង១ នៃព្រឹត្តិការណ៍ពាន់រង្វាន់ AFC Asain Cup 2019 វគ្គជម្រុះកាលពីថ្ងៃទី១១ ខែតុលា ម្សិលមិញ នៅប្រទេសវៀតណាម។
ជំនួបរវាងក្រុមទាំងពីរ ស្ថិតនៅក្នុងពូល C នេះ ការប្រកួតចាប់ផ្តើមត្រឹម ១៣នាទី ប៉ុណ្ណោះ ក្រុមវៀតណាម បានរកគ្រាប់បាល់នាំមុខកម្ពុជា ១ទល់នឹង០ ដោយកីឡាករ Thanh Trung Dinh ហើយលទ្ធផលនេះរក្សារហូតដល់បញ្ជប់តង់ទី១។
ចូលដល់តង់ទី២ ក្រុមផ្ទះបន្តបើការវាយលុកបាន ២គ្រាប់ផ្ទួនៗ នាំមុខកម្ពុជាបន្ថែម ដោយកីឡាករ Nguyen Van Quyet នៅនាទី ៥៦ និង ១គ្រាប់ទៀត ដោយកីឡាករ Nguyen Anh Dux នៅនាទី៦០ ហើយនៅនាទី៧៦ កីឡាករ Nguyen Van Quyet រកបានគ្រាប់ទី២ របស់ខ្លួនបន្ថែមទៀត នាំមុខកម្ពុជា ៤ទល់នឹង០ ខណៈនៅម៉ោងបន្ថែមបញ្ចប់ ៩០នាទី កីឡាករ Mac Quan Hong បានរកគ្រាប់បាល់ទី៥ ឲ្យក្រុមនាំវៀតណាម ១គ្រាប់ទៀត បញ្ចប់ការប្រកួតក្រុមវៀតណាម ឈ្នះកម្ពុជា ៥ ទល់នឹង ០ ក្នុងជំនួបជើងទី២ ការប្រកួត AFC Asain Cup 2019 វគ្គជម្រុះ ។
ចំពោះលទ្ធផល ៤ប្រកួតក្រុមក្នុង C នេះ ក្រុម Jodan ស្ថិតនៅចំណាត់ថ្នាក់លេខ១ បន្ទាប់ប្រកួតស្មើជាមួយក្រុម Afghanistan ៣ទល់នឹង៣ ដោយឈ្នះ២ ស្មើ២ មាន ៨ពិន្ទុ ។ ចំណែកឯក្រុមវៀតណាម បន្ទាប់ពីយកឈ្នះកម្ពុជា ទទួលបាន ៣ពិន្ទុនោះ ស្ថិតនៅចំណាត់លេខ២ ឈ្នះ២ ស្មើ២ ចាញ់គ្រាប់ស៊ុតក្រុម Jadon ។ ចំពោះ៤ប្រកួតរបស់កម្ពុជា ឈ្នះ១ ចាញ់៣ មាន៣ពិន្ទុ ស្ថិតនៅចំណាត់លេខ៣ ខណៈក្រុមលេខ៤ ក្នុងពូល Afghanistan ៤ប្រកួត ស្មើ២ ចាញ់២ មាន២ពិន្ទុ។
ដោយឡែកក្រុមកម្ពុជា និងត្រូវទ្វារពហុកីឡាដ្ឋានអូឡាំពិក ស្វាគមន៍ក្រុម Jodan ជើងទី២ នៅថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខ ខណៈជើងទី១ ក្រុមកម្ពុជាចាញ់ ក្នុងលទ្ធផល ៧ ទល់នឹ០ នៅប្រទេស Jodan ។ ទន្ទឹមនឹងថ្ងៃដដែរនេះ ក្រុមវៀតណាមក៏ទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុម Afghanistan ដែលការពីជើងទី១ ក្រុមទាំងបាមលទល្ធផលស្មើគ្នា ១ទល់នឹង១ ប៉ុណ្ណោះ៕