ជើងខ្លាំងក្បាច់គុនចម្រុះ របស់កម្ពុជា ៣រូប នឹងឡើងនៅសង្វៀន Jakarta Convention Center ប៉ះជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ីទាំង ៣រូប ដណ្ដើមយកមេដាយ ក្នុងព្រឹត្តិការណ៍ ONE: TOTAL VICTORY ប្រទេសឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែកញ្ញានេះ។
លោក ហ៊ុន ចាន់រាជ គ្រូបង្វឹកក្លឹប Cambodia Top Team មានជំនឿចិត្តខ្ពស់ថា កូនសិស្សគុនរបស់លោកទាំង ៣រូប មាន កីឡាករ ថៃ រិទ្ធី , ស៊ឹម ប៊ុនស្រ៊ុន និងផាត សូដា និងអាចដណ្តើមជ័យជម្នះ ក៏ជាមេដាយមកជួបប្រទេសជាតិ ពីព្រឹត្តិការណ៍ថ្នាក់អន្តរជាតិនេះផងដែរ។ លោក បន្ថែមទៀតថា កីឡាករថៃ រិទ្ធី គឺជាលើកទី១ របស់គេដល់សង្វៀនវាយក្នុងទ្រុង ដែលត្រូវប៉ះជាមួយម្ចាស់ផ្ទះ គឺ Sunoto ក្នុងប្រភេទទម្ថន់ ៦៣,៥ គីឡូក្រាម។
ចំណែកឯកីឡាករ ស៊ឹម ប៊ុនស្រ៊ុន ក៏ត្រូវប៉ះជាមួយកីឡារម្ចាស់ផ្ទះដូចគ្នាគឺ Stefer Rahardian ក្នុងប្រភេទទម្ងន់ ៥៦,៧ គីឡូក្រាម ខណៈដែលជាការប្រកួតលើកទី៣ របស់ខ្លួនក្នុងសង្វៀន One Fc ដែរ។ ហើយ ប៊ុនស្រ៊ុន ធ្លាប់ឈ្នះ ២ដងរូបមកហើយក្នុងសង្វៀន ONE Championship ខណៈការប្រកួតចុងក្រោយរបស់គេ ប្រកួតឈ្នះកីឡាករចិត Lui Peng Shuai ក្នុងកម្មវិធី វិធី ONE: Age of Domination កាលពីឆ្នាំ ២០១៦ ប្រទេសហ្វីលីពីន។
ចំពោះកីឡាករ ផាត សូដា របស់កម្ពុជាម្មាក់ទៀត ក៏ត្រូវប៉ះជាមួយម្ទាស់ផ្ទះដូចគ្នាគឺកីឡាករ Adrian Matheis ក្នុងទម្ងន់ ៥២,២ គីឡូក្រាម ខណៈដែលនេះការប្រកួតលើកដំបូងរបស់កីឡាករចំណូលថ្មីរបស់កម្ពុជាលើសង្វៀន MMA ក្បាច់គុនចម្រុះផងដែរ៕