អត្តពលិកតេក្វាន់ដូ WTF ៥រូប ចេញដំណើរទៅចូលរួមប្រកួតព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 និងព្រឹត្តិការណ៍ Korea Open ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែមិថុនា ខាងងនេះ។ វិរកីឡារិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសអាស៊ី កាលពីឆ្នាំ ២០១៥កន្លងទៅ សង្ឃឹមខ្ពស់ថា និងអាចប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ធំៗ ទាំង២ នៅទីក្រុង Muju សាធារណៈរដ្ឋកូរ៉េ។

ខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានបញ្ជូលអត្តពលិកចំនួន ៥រូប ក្នុងនោះ មានកីឡាការិនី ស៊ន សៀវម៉ី ក៏ចេញដំណើរទៅប្រកួតព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 ដើម្បីពង្រឹងបច្ចេកទេស សមត្ថភាពរបស់ខ្លួន ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែ សីហាខាងមុខ ។ កាលពីថ្ងៃទី២០ ម្សិលមិញ អត្តពលិកតេក្វាន់ដូ WFT បានចេញដំណើរចូលរួមប្រកួតព្រឹត្តិការណ៍ខាង ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤-៣០ ខែមិថុនា ឆ្នាំ២០១៧ខាងមុននេះ បន្ទាប់ពីបន្តចូលរួមការប្រកួត Korean Openថែមទៀត។

វីរកីឡាការិនីរូបនេះ បានឲ្យដឹងថា បើទោះបីជាការប្រកួត Muju WTF World Taekwondo Championship 2017 មានលក្ខណៈធំជាង ការប្រកួតកីឡាស៊ីហ្គេមក៏ពិតមែន ប៉ុន្តែនាង មិនបារម្ភចំពោះការប្រកួតតនេះទេ ហើយអ្វីដែលជាឧបស័ក្កធំនោះ​គឺការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី។ ជាមួយ នឹងក្តីសង្ឃឹមខ្ពស់ ក្នុងការប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍ធំៗ ទាំងពីរនេះ ប៉ុន្តែកីឡាការិនីឆ្នើមរូបនេះ អះអាងថា វាពិបាកក្នុងការដណ្ដើមយកមេដាយ ពីព្រោះវាលំបាកជាងកីឡាអូឡាំពិក ដោយសារតែការប្រកួតកីឡាអូឡាំពិកគេអាចដឹងពីសមាសភាពកីឡាការិនីដែលចូលរួមចំនួន១៦នាក់ រីឯជើងកពិភពលោក មានរហូតដល់៣០នាក់ជាង ដែលធ្វើឲ្យយើងត្រូវខិតខំប្រឹងប្រែង កាន់តែច្រើនជាងមុន។

គួបញ្ជាក់ផងដែរថា៖ កីឡាការិនីស៊ន សៀវម៉ី ធ្លាប់ដណ្តើមបានមេដាយពីការប្រកួតនៅលើកឆាកអន្តរជាតិធំៗដូចជាមេដាយមាស ប្រាក់ និងសំរឹទ្ធិសរុបចំនួន ៧គ្រឿង ក្នុងនោះនាងក៏ធ្លាប់បានចូលរួមការប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីលកាលពីឆ្នាំ២០១៦ ក្រោយពីដណ្តើមបានសិទ្ធិចូលរួមជាផ្លូវការដោយកាលណោះកីឡាការិនីរូបនេះចាញ់ដៃគូរបស់ខ្លួនក្នុងវគ្គជម្រុះកីឡាអូឡាំពិកក្នុងជុំទី១ ៕