ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្លឹប​ភ្នំពេញ​ក្រោន​កីឡាករ កែវ​ សុផេង​ បាន​ចុះ​កុង​ត្រា​ជាមួយ​ក្លឹប​ PKNP FC. (Perak State Development Corperation Football Club) ដែល​លេង​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ក្នុង​កុង​ត្រា​រយៈ​ពេល​១​ឆ្នាំ​។

កុង​ត្រា​នេះ​មាន​ន័យ​ថា​​ ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​គឺ​ជា​កីឡាករ​កម្ពុជា​ទី​២​ដែល​ចុះ​កុង​ត្រា​លេង​នៅ​ក្លឹប​លីក​កំពូល​ម៉ាឡេស៊ី​ខណៈ​កីឡាករ​ដំបូង​គេ​គឺ​ Thierry Chantha Bin​ដែល​បាន​ចុះ​កុង​ត្រា​ជាមួយ​ក្លឹប​លេង​នៅ​ទី​នោះ​ដែរ។

ដោយ​ឡែក​ខ្សែ​ប្រយុទ្ធ​រួម​ក្រុម​សញ្ជាតិ​កូរ៉េខាងត្បូង Gi Sung ក៏​បានចុះ​កុង​ត្រា​ជាមួយ​ក្លឹប​ខាង​លើ​នេះ​ផង​ដែរ។