ខេមរៈសហព័ន្ធតេក្វាន់ដូទទួលបានសិទ្ធិអនុញ្ញាតពីស្ថាប័នកំពូលតេក្វាន់ដូ KUKKIWON ប្រចាំតំបន់អាស៊ីនិង ស្ថានទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ Asia KUKKIWON Taekwando Hamamdang ទ្រង់ទ្រាយធំ លើកទី១ នៅកម្ពុជា នាពេលខាងមុខ។
លោក ជ្រិន សុធា អនុប្រធានខេមរៈសហព័ន្ធតេក្វាន់ដូ បានថ្លែងឲ្យដឹង នៅក្នុងសន្នីសីទសារពត៌មាន កាលពីចុងសប្តាហ៍កន្លងទៅ ដោយកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកទី១ ដោយមានរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូខាងមុខ នៅហពុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយនឹងមានបណ្តាប្រទេសនានាចូលរួមប្រកួត ប្រមាណ ៥០ប្រទេស ហើយមានអត្តពលិកប្រមាណ ៥០០០នាក់។ លោកបន្ថែមថា ព្រឹត្តិ ការណ៍នេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងតម្លៃនៃកីឡា ដែលជាប្រភេទកីឡាអូឡាំពិក និងពិភពលោក ក៏ដូចជាការបង្ហាញប្រទេសក្នុងតំបន់អាស៊ី នូវការរីកចម្រើននៃវិស័យកីឡាតេក្វាន់ដូរបស់កម្ពុជា នាពេលបច្ចប្បន្ននេះផងដែរ។ មួយវិញទៀត កីឡករ កីឡការិនីកម្ពុជា ក៏មានឱកាសសាកល្បងសមត្ថភាព និងទទួលបានបទពិសោធន៍ល្អថ្មីៗ ពីកីឡាករ កីឡាការិនីមកពីតំបន់អាស៊ី រាប់ពាន់នាក់ទៀតផង។
ចំពោះវិញ្ញាសា ដែលត្រូវដាក់ឲ្យប្រកួត ក្នុងព្រឹត្តិការណ៍លំដាប់ថ្នាក់ទ្វីបអាស៊ីនេះ មាន៦៦វិញ្ញាសា ហើយប្រកួតលក្ខណៈឯកក្តជន មាន ៤៥វិញ្ញាសារ និងប្រកួតក្រុមមាន ២១វិញ្ញាសា ដោយក្នុងនោះមានវិញ្ញាសា ប្រើកណ្តាប់ដៃវាយបំបែក ប្រើកម្លាំងដៃ លោតធាក់យកកម្ពស់ លោតធាក់យកចំងាយ វាយកត្តា និងសម្តែងជាងដើម៕