ក្លិបអគ្គិសនីកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្លិបត្រូវការជ្រើសរើសកីឡាករយុវជនថ្នាលដើម្បីចូលរួមជាមួយក្លិបក្នុងការប្រកួតពានរង្វាន់ថ្នាក់យុវជន និងពានរង្វាន់ថ្នាក់ជាតិនានា។

ការជ្រើសរើសនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែសីហា ខាងមុខនេះ នៅទីលានបាល់ទាត់អគ្គិសនីកម្ពុជាផ្ទាល់ដែលមានទីតាំងនៅជិត កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ត្រូវការជ្រើសរើសយុវជន២ប្រភេទអាយុ ពោលគឺអាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ ដែលមានសញ្ជាតិខ្មែរ។

អានសេចក្ដីប្រកាសខាងក្រោម:

ប្លង់ទៅកាន់ទីលានអគ្គិសនីកម្ពុជា:

 

រូបភាព: ហ្វេសប៊ុក អគ្គិសនីកម្ពុជា & Metfone Cambodian League