វីរៈកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី នឹងត្រូវប្រកួតជាមួយកីឡាការិនីលេខ ១៣ ពិភពលោកមកពីអេហ្ស៊ីប ក្នុងពានរង្វាន់ MUJU WTF WORLD TAEKWONDO CHAMPIONSHIP 2017។
កីឡាការិនីលេខ ១៣ ពិភពលោកមកពីអេហ្ស៊ីប ដែលវីរៈកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ត្រូវជួបប្រកួតមានឈ្មោះថា Farouk Maisou នឹងត្រូវប្រកួតលើប្រភេទទម្ងន់៧៣គីឡូក្រាម ក្នុងវគ្គ ៣២ នាក់ចុងក្រោយ។
គួររំលឹកថា អត្តពលិកកម្ពុជាពីររូបបានបរេាជ័យនៅក្នុងព្រឹត្តិការណ៍នេះរួមមាន កីឡាករ វ៉ាន់ ឫទ្ធី និងកីឡាការនី អ៊ុនវិន សុចិរង្សី ទាំងពីររូបបានរងបរាជ័យដូចគ្នា ដោយកីឡាករ វ៉ាន់ ឫទ្ធី ចាញ់ក្រោមស្នាដៃ កីឡាករមកពីប្រទេស ប៊ូគីណាហ្វាសូ ស្របពេលដែលកីឡាការនី ចាញ់ក្រោមស្នាដៃកីឡាការនីនៃប្រទេសកាណាដា។
គួរបញ្ចាក់ថា ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា បានបញ្ជូលអត្តពលិកចំនួន ៥រូប ទៅប្រកួតព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 ដើម្បីពង្រឹងបច្ចេកទេស សមត្ថភាពរបស់ខ្លួន ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែ សីហាខាងមុខ៕