សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការបង្ហាញបញ្ជីឈ្មោះកីឡាករ៨រូប ដែលត្រូវចេញទៅហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី ជាមួយ ក្រុមជម្រើសជាតិកម្ពុជាឈុតអាយុក្រោម២២ឆ្នាំ នៅពាក់កណ្ដាលខែសីហាខាងមុខនេះ។

កីឡាករទាំង ៨ រូបនេះសុទ្ធសឹងតែជាកីឡាករដែលមានឈ្មោះនៅក្នុងបញ្ជីជម្រើសជាតិចុងក្រោយបង្អស់ ដែលបានប្រកួតកាលពីចុងខែមិថុនា កន្លងទៅថ្មីៗនេះ ប៉ុន្តែអវត្តមានតែកីឡាករ ចាន់ វឌ្ឍនាកា មួយគត់ដែលមិនត្រូវបានកោហហៅចូលក្រុមឡើយ។

បញ្ជីឈ្មោះកីឡាករមកពីឈុតធំទាំង៨រូប:

កីឡាករទាំង៨រូបនេះផងដែរ នឹងត្រូវធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី ជាមួយ ក្រុមជម្រើសជាតិកម្ពុជាឈុតអាយុក្រោម២២ឆ្នាំ ក្នុងគ្រាដែល U-22 ត្រូវទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡា SEA Games នៅបរទេសម៉ាឡេស៊ី ផ្ទាល់តែម្ដង។

ការ​ចេញទៅហ្វឹកហាត់​របស់​​​ឈុត​ធំ​ ​ជា​មួយ​​ឈុត U-22 ដើម្បី​ត្រៀម​ខ្លួន​​ប្រកួត​ពានរង្វាន់​ AFC Asain Cup UAE 2019 ​ដោយ​ជួប​​ជាមួយ​ជម្រើសជាតិ​វៀតណាម នា​ដើមខែកញ្ញា ឆ្នាំ​២០១៧ ខាងមខុនេះនៅ​ពហុកីឡដ្ឋានជាតិ​៕

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា