ក្លិបបឹងកេត បានយកឈ្នះនៅក្នុងជំនួបជើងទី២ លើ Global FC ស្របពេលដែលណាហ្គាវើល បានរងបរាជ័យជើងទី១ ក្រោមថ្វីជើង Huongang United នៃពានរង្វាន់ RHB Singapore Cup 2017 កាលពីល្ងាចថ្ងៃទី១២ ខែសីហា ម្សិលមិញ។

ជាលទ្ធផលបឹងកេត បានយកឈ្នះ Global FC ដោយលទ្ធផល ២ទល់១ ប៉ុន្តែមិនគ្រប់គ្រាន់នឹងអោយក្រុមអាចឡើងទៅវគ្គបន្តបានឡើយ ត្បិតគិតសរុបលទ្ធផលទាំង២ជើង បឹងកេត ចាញ់ដោយលទ្ធផល ៣ទល់៤។

ទស្សនាវីដេអូការប្រកួតរវាង បឹងកេត ជាមួយ Global FC:

ដោយឡែកការប្រកួតរវាង ណាហ្គាវើល ជាមួយ Huongang United បានបញ្ចប់ទៅដោយលទ្ធផល ៤ទល់១ ប៉ុន្តែក្រុមទាំង២នឹងត្រូវជួបគ្នាម្ដងទៀតសម្រាប់ជើងទី២ នៅថ្ងៃទី១៤ ខែសីហា នាកីឡដ្ឋាន Jalan Besar Stadium។

ទស្សនាវីដេអូការប្រកួតរវាង ណាហ្គាវើល ជាមួយ Huongang United:

 

រូបភាព: S.League