ក្លឹប​វិសាខា​អេហ្វស៊ី ​បាន​បញ្ចេញ​ឈុត​រដូវ​កាល​ថ្មី​របស់​ខ្លួន​សម្រាប់​យុទ្ធនាការ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ Metfone Cambodian League និង​ពាន​រង្វាន់ ​Hun Sen Cup 2018 ដែល​នឹង​ឈាន​ដល់​ក្នុង​ពេល​ៗ​ឆាប់​នេះ។

ឈុត​ទាំង​បី​មាន​៖ ឈុត​ក្នុង​ដី​អាវ​ពណ៌​ខៀវ​ឆ្នូត​លឿង​ ខោ​ពណ៌​ខៀវ ឈុត​ក្រៅ​ដី​ អាវ​ពណ៌​ស​ឆ្នូត​ក្រហម​លាយ​ខៀវ ខោ​ក្រហម​និង​ឈុត​ទី​៣​ពណ៌​ស្វាយ។

តាម​ការ​បញ្ជាក់​របស់​ក្លឹប ​ឈុត​របស់​អ្នក​គាំទ្រ​ នឹង​គ្រោង​ដាក់​លក់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ។ ប្រិយមិត្ត​មាន​យោបល់​យ៉ាង​ណា​អំពី​ឈុត​ថ្មី​របស់​ក្រុម​វិសាខា?