ក្រុមបឹងកេតអង្គរនឹងត្រូវទទួលក្រុមភ្ញៀវ Sanna Khánh Hòa BVN FCក្នុងជើងទី២ពានរង្វាន់ Toyota Mekong Club Championship 2017 នៅពហុកីឡដ្ឋានជាតិថ្ងៃ ទី ១៣ ខែធ្នូ ឆ្នាំ ២០១៧វេលាម៉ោង៧ និង០០នាទីយប់នេះ។
ក្រុមរបស់លោក ហៅ សុជាតិហាក់មានភាគរយខ្ពស់ក្នុងការប្រកួតនេះ ពីព្រោះកាលប្រកួតជើងទីមួយក្រុមរបស់លោកបានចំណេញគ្រាប់បាល់ដល់ទៅ៤គ្រាប់ ទោះបីជាបានត្រឹមលទ្ធផលស្មើ៤-៤ក៏ដោយ។ ការប្រកួតក្នុងទឹកដីខ្លួនឯង មានអ្នកគាំទ្រច្រើននិងទីលានគឺជាផលចំណេញផ្សេងទៀតដែលបឹងកេតទទួលបាន។
លើសពីនេះការប្រកួតជើងទី២នេះនឹងមានការចូលរួមពីខ្សែប្រយុទ្ធជម្រើសជាតិ កម្ពុជា ចាន់ វឌ្ឍនាកា ខណៈជើងទី១មិនបានទៅចូលរួមប្រកួតទេនោះ។ ខ្សែប្រយុទ្ធបរទេស៤នាក់ទៀតសុទ្ធតែជាកម្លាំងសំខាន់ដែលអាចឲ្យបឹងកេតរកបានបីពិន្ទុ។បែបណាក្ដីក្រុមបឹងកេតហាក់ខ្សោយតំបន់ការពារពីពញរោះកាលប្រកួតជើងទីមួយរបូតគ្រាប់បាល់ដល់ទៅ៤គ្រាប់។ លោកហៅ សុជាតិបាននិយាយថាការប្រកួតនេះនឹងមិនមានការទាត់បញ្ចូលទីគ្នាច្រើននោះទេ
ចំណែកខាងក្លឹបជើងឯកវៀតណាមវិញក៏មិនណយដែរ ពីព្រោះពួកគេគឺជាជើងឯកលីកកំពូលវៀតណាមហើយមានកីឡាករល្អៗពិសេសខ្សែប្រយុទ្ធ និងខ្សែការពារបរទេសដែលជាកម្លាំងសំខាន់របស់ក្លឹប។ គ្រូបង្វឹកក្លឹបខាងបាននិយាយថា Khanhj Hoa BVN FC មកទីនេះដើម្បីឈ្នះយកបីពិន្ទុប៉ុន្តែពួកគេក៏មានសម្ពាធខ្លាំងណាស់ដែរដោយសារបញ្ហាទីលានប្រើប្រាស់ស្មៅសិប្បនិមិត្តនិងកម្លាំងគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ។
អ្វីៗមិនទាន់អាចសម្រេចបាននៅឡើយទេមានតែរងចាំទស្សនាទាំងអស់គ្នាយប់នេះខណៈទូរទស្សន៍BTV News ធ្វើ់ការផ្សាយផ្ទាល់ការប្រកួតនេះ ផងដែរ។ ក្រុមដែលឈ្នះការប្រកួតនេះនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចួបក្លឹបជើងឯកឡាវ Lao Toyota និងធ្វើការប្រកួត២ជើងក្នុងដីនិងក្រៅដីដូចគ្នាដើម្បីរកអ្នកឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួបក្រុមMaungthong United៕
ប្រភពរូបថត៖ TMCC