តាមរយៈការបន្ទាន់សម័យកាលនៅថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៧ក្នុងតារាងក្លឹបប្រជែងពានរង្វាន់ប្រចាំទ្វីបអាស៊ីដែល AFC Club Ranking ក្លឹបបឹងកេតអង្គរឈរចំណាត់ថ្នាក់១៣៦ដូចកាលពីឆ្នាំមុន ខណៈភ្នំពេញក្រោននៅលេខ១៥៦។
ក្រុមរបស់លោកហៅ សុជាតិមានពិន្ទុសរុប៣.៦៨៩ ពិន្ទុនៃការប្រកួតប្រជែងក្នុងឆ្នាំ៣.៥ ខណៈពិន្ទុMA មានត្រឹម០.១៨៩។ចំណែកភ្នំពេញក្រោនមានពិន្ទុសរុប០.៦៨៩ពិន្ទុប្រកួតប្រជែងសម្រាប់ឆ្នាំ២០១៧មានត្រឹម០.៥ ហើយពិន្ទុ MA មាន ០.១៨៩ប៉ុណ្ណោះ។
ចំណែកក្រុមលំដាប់កំពូលតារាងនៅអាស៊ីគឺបានទៅលើក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត(១) Al Ain របស់អារ៉ាប់រួមលេខ២ Guangzhou Evergrande របស់ចិនលេខ៣ FC. Seul លេខ៤ ខណៈម្ចាស់ជើងឯកពាន AFC Champions Leagueរបស់ជប៉ុន Urawa Red Diamonds ឈរលេខ៨។
ដោយឡែកក្លឹបធំនៅអាស៊ានគឺ Johor Darul Takzim FC ឈរលេខ៣៤ Buriram United របស់ថៃឈរលេខ៤៨ , Moungthong United លេខ៥៨, Becamex Bình Duong របស់វៀតណាមលេខ៧៧។ សូមបញ្ជាក់ថាតារាងចំណាត់ថ្នាក់ក្លឹបនេះគិតទៅលើតែពេល៥ខែម្ដង៕