អតីតគ្រូបង្វឹកអ្នកចាំទីជម្រើសជាតិកម្ពុជាលោក Luis Fernando Vitorino នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ ការត្រឡប់មកវិញនេះ គេមិនទាន់ដឹងថា ក្នុងគោលបំណងមកដឹកនាំក្លឹបបាល់ទាត់ណាមួយក្នុងប្រទេសកម្ពុជា ឬក៏មកកាន់កិច្ចការអ្វី ក្នុងស្ថាប័នកីឡាណាមួយនោះទេ។
សរសេរជាភាសាខ្មែរក្នុងផេកហ្វេសបុកផ្លូវការរបស់ខ្លួនលោក Luis Fernando Vitorino អតីតគ្រូអ្នកចាំទីកម្ពុជាបាននិយាយថា៖” សួស្តិ៍មិត្តទាំងអស់គ្នា ខ្ញុំនឹងវិលត្រលប់ទៅកម្ពុជាឆាប់ៗនេះ នៅម៉ោង 12 ថ្ងៃត្រង់ ថ្ងៃទី 8 ធ្នូ នេះហើយ .. ខ្ញុំមានអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ពីព្រោះខ្ញុំនឹងបានជួបមិត្តទាំងអស់ម្ដងទៀត ហើយខ្ញុំសង្ឃឹមថាមិត្តទាំងអស់ក៏មានអារម្មណ៏ដូចសប្បាយខ្ញុំដែរ ។ សូមអគុណដល់អ្នកទាំងអស់ដែលតែងតែគាំទ្រខ្ញុំកន្លងមក៕៕ see all of you soon …!!!!! “។
និយាយត្រឡប់មកវិញ គ្រូបង្វឹកអ្នកចាំទីរូបនេះព្រមបងប្រុសរបស់គាត់ លោក Leonardo Vitorino គ្រូបង្គោលជម្រើសជាតិកម្ពុជា ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាហៅកាត់ថា FFC បញ្ចប់ដំណែងជាគ្រូបង្វឹកកាលពីប៉ុន្មានខែមុន ដោយសារដឹកនាំក្រុមជម្រើសជាតិនៅអាស៊ានមួយនេះទទួលលទ្ធផលមិនសូវល្អដោយឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមជាង១០ប្រកួតគិតទាំងដឹកនាំក្រុមU22 កម្ពុជាក្នុងព្រឹត្តិការណ៍ SEA Games 2017នៅម៉ាឡេស៊ី៕