លោក Leonardo Victorino គ្រូបង្វឹកជម្រើសរើសជាតិ U-22 កម្ពុជា បានដឹងថា ក្រុមកម្ពុជាយើងលេងបានល្អនៅដើមតង់ និងមានឱកាសស៊ុតសម្តៅទី ក្រុមវៀតណាមបានម្តងដែរ។ ប៉ុន្តែកីឡាករកម្ពុជានៅក្មេងៗ ពេក និងអវត្តមានកីឡករមួយចំនួន ទើបធ្វើឲ្យក្រុមកម្ពុជាបរាជ័យ ក្នុងជំនួបប្រកួតជាមួយវៀតណាម ក្នុងលទ្ធផល ៤ទល់នឹង១ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី។ ដូច្នេះលោកត្រូវពិនិត្យមើលទម្រង់លេងឡើងវិញម្តងទៀត ដើម្បីត្រៀមខ្លួន ជួបជាក្រុមខ្លាំងថៃ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រកួតទី៣ បន្តនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ។
កីឡាករខ្សែការពារ U-22 កម្ពុជា សំ អឿនពិដោ បានឲ្យដឹងថា ឆ្លងកាត់ពីរប្រកួតកន្លងមក សម្រាប់ទម្រង់លេងជាមួយហ្វីលីពីន និងវៀតណាមនេះ ក្រុមកម្ពុជាវិវឌ្ឍសមត្ថភាពបានច្រើនល្អជាងមុន សម្រាប់ប្រកួតបន្ទាប់ប៉ះក្រុមថៃ គឺក្រុខ្លាំងមួយទៀត ពូលB ដោយវាគឺការពិបាកណាស់សម្រាប់ក្រុមយើង ប៉ុន្តែពួកយើងនឹងខិតខំឲ្យអស់ពីសមត្ថភាព ក្នុង ៩០នាទីនៃការប្រកួត។
ជាមូយនឹងលទ្ធផល ការប្រកួតកីឡាបាល់ទាត់ ស៊ីហ្គេម លើកី២៩ ប្រទេសម៉ាឡេស៊ី ក្នុងពូលB មាន ៣ប្រកួត ក្រុមកម្ពុជា ចាញ់ក្រុមវៀតណាម ដោយលទ្ធផល ៤-១, ក្រុមឥណ្ឌូនេស៊ី ឈ្នះក្រុមហ្វីលីពីន ៣-០, ក្រុមថៃ ឈ្នះក្រុមទីម័រ ១-០។ ដោយឡែក ២ប្រកួតរបស់កម្ពុជា ប្រកួតចាញ់ក្រុមហ្វីលីពីត ២-០ ហើយកម្ពុជានៅសល់ ៣ប្រកួតទៀត ត្រូវជួបជាមួយក្រុមថៃ, ក្រុមឥណ្ឌូនេស៊ី និងទីម័រ៕