សិស្សគុនតេក្វាន់ដូ (ITF) ចំនួន ៣២នាក់មកពីក្លឹប ចំនួន៥ ដែលជាសមាជិករបស់សហពន្ធប្រលងឡើងខ្សែក្រវាត់ពណ៌ និងខ្សែក្រវាត់កម្រិតអន្តរជាតិថ្នាក់ដាន់ ដោយកម្មវិធីនេះ សហព័ន្ធតេក្វាន់ដូ (ITF )កម្ពុជា ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុង១ឆ្នាំធ្វើតេស្តិ៍ ២ដង ដើម្បីពង្រឹងសមត្ថភាព គុនភាព និងវាសស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគេ ខិតខំហ្វឹកហាត់កន្លងមក កាលពីថ្ងៃទី០៧ ខែកក្តដា ម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។
លោក ប៊ួនហ៊ីង សុធិយ៉ា អគ្គលេខាធិការសហព័ន្ធតេក្វាន់ដូកម្ពុជា (ITF) បានឲ្យដឹងថា នេះការប្រលងឡើងខ្សែក្រវាត់កម្រិតអន្តរជាតិថ្នាក់ដាន់ដល់សិស្សគុនតេក្វាន់ដូ គឺចាប់ពីខ្សែក្រវ៉ាត់ខ្មៅ ពី១ដាន់ ដល់៣ដាន់ ដើម្បីពង្រីកធនធានកីឡាករ-កីឡាការិនី និងបំផុសវិស័យកីឡាតេក្វាន់ដូ(ITF) ឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
អគ្គលេធិការរូបនេះបន្តទៀត សម្រាប់ការប្រលងឡើងខ្សែក្រវាត់ពណ៌ បណ្តាក្លឹបនានា មានសិទ្ធធ្វើតេស្តិ៍ឡើខ្សែរក្រវ់ាត់ដល់សិស្សរបស់ខ្លួនឯងបាន ប៉ុន្តែសម្រាប់ការប្រលងខ្សែក្រវាត់ខ្មៅកម្រិតអន្តរជាតិថ្នាក់ដាន់ ត្រូវមកប្រលងនៅមជ្ឈមណ្ឌលរបស់សហព័ន្ទដើម្បីទទួលវាតម្លៃ ពីប្រធានសហព័ន្ធ និង អនុប្រធាន ព្រមគ្រូធំសញ្ញាតិកូរ៉េខាងជើង និងគ្រូធំជម្រើសជាតិ ធ្វើជាសាក្សីក្នុងប្រលងទើបបាន ព្រោះការប្រលងខ្សែក្រវាត់កម្រិតអន្តរនេះ ប្រសិនគ្រូដែលមិនមានសញ្ញាប័ត្រកម្រិតអន្តរជាតិ គឺគ្នានសិទ្ធធ្វើតេស្តិ៍ប្រលងឲ្យកីឡាករ-កីឡាការិនីបានឡើយ។ ហើយលោកសូមអំពាវនាវដល់សិស្សគុនតេក្វានដូ (ITF) ទាំងអស់ ប្រសិនហ្វឹកហាត់ដល់ពេលកំណត់ត្រូវប្រលងយកខ្សែក្រវាត់កម្រិតថ្នាក់ដាន់ហើយនោះ សូមទំនាក់ទងដល់ក្លឹបរបស់ខ្លួន បញ្ជួលឈ្មោះមកសហព័ន្ធ ដើម្បីធ្វើការប្រលងលើកទី២ នៅចុងឆ្នាំ២០១៧ ខាងមុខម្តងទៀត។
លោក កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ និងជាប្រធានសហព័ន្ធតេក្វាន់ (ITF) អាស៊ីអាគ្នេយ៍ ថ្លែងក្រោយបញ្ចប់ការប្រលងខ្សែក្រវាត់អន្តរជាតិនេះថា កីឡករ-កីឡាការិនីទាំងអស់ត្រូបខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពខ្លួនឲ្យឈានទៅរកលទ្ធផលល្អ និងអាចប្រកួតប្រជែងក្នុងប្រកួតនានាផងដែរ។
ប្រធានសហព័ន្ធរូបនេះ បានមានប្រសាសន៍ គ្រើនរំលឹកដល់អត្តពលិក ដែលជាបេក្ខភាពត្រៀមទៅចូលរួមព្រឹត្តិការណ៍ ITF World Championship 2017 នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែកញ្ញា ខាងមុខ ឲ្យត្រៀមយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បានទៀងទាត់ពេលវេលា ដើម្បីដណ្តើមកិត្តិយសជួនខ្លួនឯង គ្រូសារ និងប្រទេសជាតិ ។ ហើយក្នុងនាមលោកជាប្រធានសហព័ន្ធមានជំនឿជឿជាក់ថា កីឡាករ-កីឡាការិនីទាំងអស់ នឹងធ្វើបានល្អក្នុង ការប្រកួតលំដាប់ពិភពលោកនេះ និងត្រូវមានការប្តេជ្ញាចិត្តឲ្យច្បាស់លាស់ដណ្តើមមេដាយឲ្យបានបើទោះជាក្នុងកម្រិតណាក៏ដោយ៕