ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ចាប់ពីល្ងាចថ្ងៃទី២២ ខែមិថុនា នេះតទៅរហូតដល់ថ្ងៃទី២៥ ខែដដែល ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ក្រៅផ្លូវការមួយនៅប្រទេសមីយ៉ាន់ម៉ា។

ការហ្វឹកហាត់នឹងចាប់ផ្ដើមនៅវេលាម៉ោង ៣ រសៀលតទៅ នៅក្លិបហាត់ប្រាណមួយកន្លែង មុននឹងបន្តហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ ក្រោយការហ្វឹកហាត់ផ្នែកកាយសម្បទាត្រូវបានបញ្ចប់។

បញ្ជាក់ថាកាលពីថ្ងៃទី១៨ ខែមិថុនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាកចំនួន២៣រូប មកពីក្លិបដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ក្រៅផ្លូវការមួយនៅប្រទេសមីយ៉ាន់ម៉ា ដែលមានឈ្មោះថា KBZ Bank Cup 2017 ដោយមានប្រទេសចំនួន៤ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា, ក្រុមបាល់ទាត់ Japan Universiad, ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា និងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ កោះហុងកុង ដែលគ្រោងនឹងចាប់ផ្ដើមពីពីថ្ងៃទី ២៨ ខែ មិថុនា រហូតដល់ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៧៕

ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករទាំង២៣រូប:

 

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា