ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាល​ឆ្នាំ​២០១៧ កំពុង​​ធ្វើដំណើរ​ប្រកួត​វគ្គ​​ជម្រុះ​​ដំណាក់​កាល​ទី៤ របស់​ខ្លួន ខណៈ​ ក្រសួងការពារជាតិ ជួប​ខេត្ត​ស្ទឹងត្រែង ហើយ​ក្រុម​ខេមបូឌានថាយហ្គឺរ ទទួល​ក្រុម​អគ្គីសនីកម្ពុជា។

សូមរំលឹក​ថា​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០១៧​នេះ​មាន​ការ​ប្រកួត​ជា​៥ដំណាក់កាល​ដោយ​ប្រើពេល​ជាង​១០​ខែ ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​មករា ដល់​ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ខណៈ​ការ​ប្រកួត​ដំណាក់កាលទី១ និង​ទី២ ជា​វគ្គ​ជម្រុះ​តាម​បណ្តារខេត្ត ហើយ​វគ្គ​ទី៣​ជា​ការ​ប្រកួត​រវាង​ក្រុម​ជើង​ខ្លាំង​តាម​ខេត្ត​ជួប​ក្រុម​លីគ​លំដាប់​ទី២ និង​ក្រុម​៤ក្រុម​បាត​តារាង​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ឆ្នាំ​ចាស់ ហើយ​វគ្គ​ទី៤ ជា​ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ជាង​គេ​៦នៅ​ក្នុង​លីគ​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​ជុំទី៣ និង​ចុង​ក្រោយ​ជុំទី៥ ជា​ការ​ប្រកួត​ចាប់​ពី​វគ្គ​៨ក្រុម​ចុងក្រោយ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕