ខ្សែបម្រើកណ្តាលសញ្ជាតិដាណឺម៉ាក Christian Eriksen បានយល់ព្រមជាគោលការណ៍ក្នុងការចុះហត្ថលេខាជាមួយក្រុមបីសាចក្រហម Manchester United លើការផ្ទេរដោយឥតគិតថ្លៃ។

ជាការពិតណាស់កិច្ចសន្យារយៈពេលខ្លីរបស់កីឡាករវ័យ 30 ឆ្នាំនៅ Brentford បានបញ្ចប់កាលពីខែមុន។វាត្រូវបានគេជឿថា Eriksen ក៏អាចត្រលប់ទៅក្រុមរបស់ Thomas Frank វិញដែរ ប៉ុន្តែ United បានបង្ហាញការចាប់អារម្មណ៏លើរូបគាត់ជាខ្លាំង។

ជាមួយគ្នានេះដែរ កិច្ចសន្យារយៈពេល 3 ឆ្នាំកំពុងត្រូវបានរៀបចំសម្រាប់ Eriksen ដែលនៅតែការត្រូវពិនិត្យសុខភាពនៅ Old Trafford ។

Eriksen អាចជាកីឡាកររបស់ Man United ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag ក្នុងការចុះហត្ថលេខាទីពីរនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយខ្សែការពារ Feyenoord Tyrell Malacia ទទួលការពិនិត្យសុខភាពនៅ Carrington ។

កីឡាករ Eriksen បានត្រលប់មកកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញនៅពេលដែលគាត់បានចូលរួមជាមួយ Brentford ក្នុងខែមករា បន្ទាប់ពីត្រូវបានក្លឹប Inter Milan បញ្ចប់កិច្ចសន្យារបស់គាត់នៅ Serie A ។

ប្រភព ៖ BBC