ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ បាន​ប្រកាស​ចុះ​កុង​ត្រា​យក​អ្នក​ចាំ​ទី​​សញ្ជាតិ​ខ្មែរ​-បារាំង​កីឡាករ​ Alexandre You​ ដើម្បី​រួម​កម្លាំង​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​នា​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨​នេះ។

​អ្នក​ចាំ​ទី​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​៨ ​ខែ​មីនា​ ឆ្នាំ​១៩៩៤​ នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​សូរ្យសែន ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ប៉ុន្តែ​បាន​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​ប្រទេស​បារាំង​តាំង​តែ​ពី​អាយុ​១​ឆ្នាំ​មក​ម្ល៉េះ​។ ជាង​នេះ​ទៅ​ទៀត​យុវជន​ Alexandre You ​ក៏​ធ្លាប់​ជា​សមាជិក​ក្រុម​ U14 ​ជម្រើស​ជាតិ​បារាំង​ និង​ធ្លាប់​បង្ហាញ​ខ្លួន​បាន​ចំនួន​ ៤​លើក​ផង​ដែរ។

​ Alexandre You ធ្លាប់​បាន​ចូល​ហ្វឹកហាត់​បាល់ទាត់​ជាមួយ​ក្រុម​ Toulouse Football Club​ និង​បាន​ចូលរួម​ជាមួយ​​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​១៩៩៩ ​រហូត​ដល់​ឆ្នាំ​២០១០ ។

ក្នុង​វ័យ ​១៨​ឆ្នាំ​ រូប​គេ​បាន​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ US​ Colomiers FC ដែល​ជា​ក្លឹប​លេង​នៅ​លីគ​ទី​៤​ របស់​បារាំង​ពី​ឆ្នាំ​២០១១ ​ដល់​ឆ្នាំ​២០១២ ​មុន​នឹង​ប្តូរ​ទៅ​លេង​នៅ​ក្លឹប​ Toulouse Fontaines FC (សមាជិក​លីគ​ទី​៤​បារាំង) ក្នុង​រយៈពេល​១​ឆ្នាំ​ (ឆ្នាំ​២០១៣) ៕