កីឡាករជំនាញ់រត់ប្រណាំងចំងាយ ១០០ម៉ែត្រ កីឡាករ ប៉ែន សុគង់ មកពីសកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលទើបឈ្នះមេដាយមាសលើវញ្ញាសាជំនាញ់របស់ខ្លូន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ឧត្តមសិក្សា ប្រចាំឆ្នាំ២០១៧ ម្សិលមិញនេះ បានឲ្យដឹងថា ទទួលជោគជ័យរបស់ខ្លួនក្នុងពេលនេះ គឺមែនកើតឡើងដោយភាពចៃដននោះទេ បើមិនការខិតខំប្រឹតប្រែងហ្វាត់ហាត់ មុននឹងទទួលបានជោជ័យ គឺបានចំណាយពេលហ្វឹកហាត់អស់រយៈ ៤ឆ្នាំមកហើយ។
កីឡករជម្រើសជាតិកីឡាអត្តពលកម្ម របស់សកលវិទ្យាល័យអាស៊ីអឺរ៉ុបរូបនេះបន្ថែមទៀតថា សម្រាប់ហ្វឹកហាត់ខ្លួនបានជួបឧបស័គ្គជាច្រើន ដូចជាគ្រោះថ្នាក់រមួលសាច់ដុំ ការឈឺខ្លួនប្រាណជារឿងធម្មតារបស់កីឡា ហើយទម្រាំឈានដល់កម្រិតនេះ គឺត្រូវមានការលះបង់ជាច្រើន ព្រោះជោគជ័យនីមួយៗ តែងតែលះបង់នូវការសប្បាយ នឹងមានពេលវេលាតិចសម្រាប់គ្រួសារ។ កីឡាករជំនាញ់រត់ ១០០ម៉ែត្ររូបនេះបន្ថែមទៀតថា សម្រាប់ការប្រកួតថ្នាក់ឧត្តមសិក្សាឆ្នាំនេះ ដៃគូប្រកួតប្រជែងសុទ្ធតែកីឡាខ្លាំង នឹងមានកម្រិតប្រហាក់ប្រហែលគ្នា ពិបាកនឹងដណ្តើមនឹងជ័យជម្នះ ប៉ុន្តែដោយសារការព្យាយាមអស់សមត្ថភាពទើបខ្លួនអាចដណ្តើមជ័យលាភីនេះបាន។
ជាមួយគ្នានេះដែរមិត្តរូមក្រុមដែលមកសកលវិទ្យាល័យអាស៊ីអឺរ៉ុបជាមួយគ្នា ដែលទទួលបានចំណាត់ថ្នាក់លេខ២ នោះ ក៏ជាកីឡករឆ្នើមលើវិញ្ញាសារត់ចំងាយ ១០០ម៉ែត្រនេះដែរ នឹងកីឡាករមកពីវិទ្យាស្ថាន CamEd គឺឆ្នាំនេះពួកគេមានសន្ទុះកើនឡើងខ្លាំង ដោយពួកគេទទួលបានចំណាត់ថ្នាក់លេខ៣ ផងដែរ។ តាមរយៈការប្រកួតនេះ “ខ្ញុំសង្កេតឃើញថា កីឡាករដែលសមត្ថភាពដែលប្រកួតប្រជែងជាមួយខ្ញុំកាន់តែច្រើនឡើង ៗហើយ ដោយឆ្នាំកន្លងមានកីឡាករតែ ៣រូបទេ ប៉ុន្តែឆ្នាំនេះកើនឡើងដល់ ៥រូប ដូច្នេះប្រភេទកីឡានេះកាន់តែមានប្រជាប្រិយភាព និងមានអ្នកចូលចិត្តលេង ជាមួយកើនឡើងធនធានកីឡាករខ្លាំងៗ ច្រើន ។”
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ឧត្តមសិក្សា ប្រចាំឆ្នាំ២០១៧ ប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ ចម្ងាយ១០០ម៉ែត្រ ចំណាត់ថ្នាក់លេខ ១ បានទៅលើសិស្សមកពីសកលវិទ្យាល័យអាស៊ីអឺរ៉ុ និងចំណាត់ថ្នាក់លេខ២ បានទៅសកលវិទ្យាល័យអាស៊ីអឺរ៉ុបដូចគ្នា និងចំណាត់ថ្នាក់លេខ៣ បានទៅលើសិស្សមកពីវិទ្យាស្ថាន CamEd Business School៕