ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើដំណើរទៅប្រកួតជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងពានរង្វាន់AFC Asian Cup 2019វគ្គជម្រុះជុំចុងក្រោយនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០១៨ខាងមុខ។
ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាននៅថ្ងៃទី២៣មីនានេះវេលាម៉ោង១១ព្រឹកនេះដើម្បីទៅដល់ឲ្យបានមុនប្រកួត៤ថ្ងៃយកពេលវេលាហ្វឹកហាត់និងសម្របខ្លួនសម្រាប់ការប្រកួត។
មែនទែនទៅ!កម្ពុជាបានធ្លាក់ចេញពីពានរង្វាន់AFC Asian Cup នេះទៅហើយក្រោយឆ្លងកាត់៦ប្រកួតកន្លងមកឈ្នះ១និងចាញ់៥ហើយការជួបអាហ្វហ្គានីស្ថានលើកនេះគឺជាការប្រកួតចុងក្រោយហើយខណៈកាលប្រកួតនៅពហុកីឡដ្ឋានជាតិកម្ពុជាឈ្នះ១ទល់០ដោយកីឡាករប្រាក់ មុន្នីឧត្តម។
ខាងក្រោមជាសកម្មភាពហ្វឹកហាត់៖(រូបភាពនិងប្រភព៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)