សហព័ន្ធកីឡាទូកក្តោងពិពភលោក បានសម្រេសឲ្យសហព័ន្ធកីឡាទូកក្តោងកម្ពុជាចូលជាសមាជិកភាពពេញសិទ្ធរបស់សហព័ន្ធ “World Sailing“នៅថ្ងៃទី០៧​ ខែកក្តដា ឆ្នាំ២០១៧ និងចូលជាសមាជិរបស់សហព័ន្ធទូក្តោងអាស៊ី នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៧ផងដែរ ។ នេះបើថ្លែងឲ្យដឹងពីលោក ថោង រដ្ឋសក្កិអនុប្រធានសហព័ន្ធទូកក្តោកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧ នៅNOCC។

លោកអនុប្រធានទី១សហព័ន្ធ បន្ថែមថា អស់រយៈពេល ២ឆ្នាំមកហើយ ដែលសហព័ន្ធខិតខំ ធ្វើសកម្មភាព នឹងបណ្តុះបណ្តាលធនធានកីឡាករទូកក្តោងកម្ពុជា ចំនួន១០រូប ហើយមាន ៥រូបជាប់ជាជម្រើរើសជាតិទៀតផង។ សហព័ន្ធក៏បានបញ្ជួនកីឡាករនៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីឲ្យពួកគេវិវត្តន៍ខ្លួនទៅរកភាពរីកចម្រើនលើផ្នែកវិស័យកីឡានេះ សម្រាប់ចូលរួមប្រកួតថ្នាក់តំបន់ ក៏ជាអន្តរជាតិ។ លោកបន្ថែមទៀងថា ជាស្តែងកន្លែង សហព័ន្ធបានបញ្ជួនកីឡាចេញទៅប្រកួតលក្ខណៈអន្តរជាតិជាច្រើនប្រកួត ជាពិសេសចូលរួមប្រកួតព្រឹ្តតិការណ៍ RS:One World Championship និង Vietnam Sailing Open 2017 នៅប្រទេសវៀតណាម កាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ។

អនុប្រធានសហព័ន្ធវ័យក្មេងរូបនេះបន្ថែមទៀតថា សម្រាប់ឆ្នាំនេះសហព័ន្ធក៏បានបញ្ជួនកីឡាករ ៣រូប ដែលជាប្រវត្តិសាស្ត្រលើកទី១ របស់សហព័ន្ធទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី ខែក្រោយនេះផងដែរ។

លោក វ៉ាត ចំរើន អគ្គលេខាធិការគណៈកម្មារធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការជាតិ ពិតជាមានមោទនភាពណាស់ ដែលប្រភេទកីឡាជាតិមួយទៀត ចូលជាសមាជិកពេញលេញក្នុងចលនាទូកក្តោង ហើយក៏ជាមោទនភាពសម្រាប់ចលនាអូឡំាពិកដែរ ដោយទទួលបាននូវប្រភេទកីឡាអូឡំពិកថ្មី ដែលជាប្រភេទកីឡាកម្រ ពិបាកក្នុងការអភិវឌ្ឍបានឈានទៅដល់កម្រិតមួយ អាចប្រកួតប្រជែងថ្នាក់ជាតិ និងកម្រិតអន្តរជាតិ លើប្រភេទកីឡាទូកក្តោងនេះ។

អគ្គ NOCC បន្ថែមថា សម្រាប់សម្ភារៈកីឡាទូកក្តោងនេះ មានតម្លៃថ្លៃៗ ណាស់ ដូច្នេះបើសហព័ន្ធនេះមិនមានការគាំទ្រ ជួយឧបត្ថម្ភ ពីលោក ថាង ហ្គោដុន ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជានោះទេ សហព័ន្ធពិតជាមានការលំបាក់ណាស់ ដើម្បីពង្រឹងពង្រីកធនធានកីឡាករ និងធ្វើឲ្យសហព័ន្ធដំណើរការ ទទួលលទ្ធិផលល្អប្រសើរឡើយ។ ហើយការហ្វឹកហាត់និងធ្វើសកម្មភាពផ្សេង ពិតជាពិបាកណាស់ ដើម្បីធ្វើទៅតាមលក្ខណៈឯកទេសការហ្វឹកហាត់ កីឡាទូកក្តោងនេះ ព្រោះមានផលវិបាកច្រើន ជាពិសេសទីលានហ្វឹកហាត់ ដែលតម្រូវធ្វើនៅតាមតំបន់ឆ្នេរសមុទ្រ និងត្រូវបរិយាកាស ខ្យល់ ឲ្យស្របទៅតាមលក្ខណៈស្តងដារ ទើបអាចធ្វើទៅបាន៕