ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​កីឡាករ​អាហ្វ្រិក​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា ​(African All Stars)ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅសាច់ដុំ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ល្ងាច​មិញ។

Image may contain: 1 person, playing a sport and text

ក្នុង​ការ​ប្រកួត​កំដៅសាច់​ដុំ​មួយ​នេះ​ ត្រូវ​បែង​ចែក​ជា​បី​វគ្គ​ ក្នុង​មួយ​វគ្គ​មាន​៣០​នាទី​ ដើម្បី​ដាក់​កីឡាករ​ឲ្យ​លេង​ទាំង​អស់​សម្រាប់​វាស់​សមត្ថភាព​ក្នុង​ក្រុម។ មួយ​គ្រាប់​របស់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រក​បាន​ដោយ​ខ្សែ​បម្រើ​ប្រាក់ មុន្នីឧត្តម។​

Image may contain: 1 person, playing a sport and outdoor

សូម​បញ្ជាក់​ថា​ការ​ប្រកួត​នេះ​ គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្តភាព​លក្ខណៈ​ក្រៅ​ផ្លូវការ​ប៉ុណ្ណោះ។ ដោយ​ឡែក​ក្រុម​កម្ពុជា​នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​មែន​ទែន ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​ ០៩ ​ខែ ​វិច្ឆិការ ​ឆ្នាំ​ ២០១៧ ​វេលា​ម៉ោង​ ៦​ និង​៣០​នាទី​ល្ងាច​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

៥​ថ្ងៃ​ក្រោយ​ការ​ប្រកួត​មិត្តភាព​នេះ ​កម្ពុជា​នឹង​ត្រូវ​ទទួល​ក្រុម​ជើង​ខ្លាំង​ហ្សកដានី ​ក្នុង​ទី​ក្រុងភ្នំពេញ​ដូច​គ្នា ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ពាន​រង្វាន់ AFC Asian Cup 2019 ខណៈ​ទាំង​ពី​រប្រកួត​​ទូរទស្សន៍​ BTV នឹង​ធ្វើ​ការ​ផ្សាយផ្ទាល់​ជូន​ប្រិយមិត្ត៕

 

រូបភាព៖ FFC