ព្រឹត្តិការណ៍ប្រកួតវាយកូនឃ្លីលើតុ មិត្តភាពកម្ពុជា ចិន ពានរង្វាន់ស្រានបៀរអង្គរ លើកទី២ បានចាប់ផ្តើមប្រកួតហើយកាលពីថ្ងៃទី១០​ ខែកញ្ញា ម្សិលមិញ  ដែលគ្រោងនឹងបញ្ជប់នៅចុងខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិ។

តាមបារការណ៍គណៈកម្មារៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតនេះ​មានក្លឹប​ ចំនួន ១៨ក្លឹបចូលរួមប្រកួតក្នុងនោះមានក្លឹបមកពីប្រទេសចិន ចំនួន ៩ និងក្លឹបរបស់កម្ពុជា ចំនួន ៩ ដោយប្រកួតជារាងរាល់ចុងសប្តាហ៍ ដើម្បីជម្រុះយកក្រុមខ្លាំងលើងទៅប្រកួតបន្ត។

លោក សុខ ពិសី អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីតុកម្ពុជា មានប្រសាសន៍ថា សម្រាប់ការប្រកួតនេះពិតជាមានសារៈសំខាន់ណាស់ក្នុងរឹតចំណងមិត្ត សាមគ្គីភាព កម្ពុជា ចិន ឲ្យកាន់តែល្អបន្ថែមទៀត ជាពិសេសគឺបានស្នើសុំខាងភាគចិន ដើម្បីឲ្យកីឡាករថ្នាលវាយកូនឃ្លីលើតុ ទៅហ្វឹកហ្វាត់បង្កើនសមត្ថភានៅប្រទេសចិនក្នុង ១ឆ្នាំ២រូប  ព្រោះថាកីឡាវាយកូនឃ្លីតុនេះមានដើមកំណើតមកពីប្រទេសចិន ហើយខាងសហព័ន្ធក៏មានគម្រោងស្នើទៅក្រសួងអប់រំ យុវជន និងកីឡា និងការបញ្ជួនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេសបន្ថែមទៀតផងដែរ ។ លោកសង្ឃឹមថាការបញ្ជួនកីឡាករថ្នាលទៅហ្វឹកហាត់នៅប្រទេសចិននេះ  គឺពង្រឹងកីឡាករថ្នាល់ដើម្បីត្រៀមចូលរូមប្រកួតព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមញ្ជាក់ថា​ ព្រឹត្តិការណប្រកួតវាយកូនឃ្លីលើតុ ដណ្តើមពានរង្វាន់ស្រាបៀរអង្គ លើកទី២ ប្រចាំឆ្នាំ២០១៧ នេះ ចាប់ផ្តើមប្រកួតជារៀងរាល់ចុងសប្តាហ៍នៅពហុកីឡដ្ឋានជាតិ និងគ្រោងបញ្ចប់នៅចុងខែកញ្ញានេះ៕