ក្រុម Muangthong United នឹងមកដល់ទឹកដីនៃប្រទេសកម្ពុជា នៅល្ងាចនេះ ដើម្បីមកប្រកួតជាមួយ ក្រុម Cambodia All Stars ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំបែបសប្បុរសធម៌ នៅចុងសប្ដាហ៍នេះ។
សមាសភាពក្រុមទាំងមូល នឹងមកដល់កម្ពុជានៅវេលាម៉ោង ៤:៣០ នាទីល្ងាច តាមជើងហោះហើរត្រង់ពីប្រទេសថៃ។
ដំណើរមកកាន់កម្ពុជានេះនឹងស្ថិតនៅក្រោមការដឹកនាំរបស់ លោក Totchtawan Sripan ដែលជាគ្រូបង្គោលនៃក្លិប រួមជាមួយកីឡាករសំខាន់មួយចំនួនដូចជា កីឡាករ Charyl Chappuis, Heberty Fernandes, Leandro Assumpcao កីឡាករ Prakrit និងកីឡាករមួយចំនួនទៀត
សូមបញ្ជាក់ថា ក្រុម Cambodia All Stars នឹងត្រូវប្រកួតជាមួយ ក្រុម Muangthong United នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងជំនួបមិត្តភាពអន្តរជាតិសប្បុរសធម៌ ដែលធ្វើឡើងនៅកីឡដ្ឋានជាតិ នាវេលាម៉ោង ៦:៣០ នាទីល្ងាច៕
រូបភាព: Muangthong United FC.