គ្រូបង្វឹកកីឡាបាល់ទាត់អធិរាជភ្នំស្វាយមកពីខេត្តបន្ទាយមានជ័យ លោក សុះ រ៉ូហ្សាលីន បានឲ្យដឹងនៅថ្ងៃទី២៦ មថុនា នេះថា វិស័យកីឡាបាល់ទាត់ Futsal នៅខេត្តរបស់លោកពុំសូវមានអ្នកលេងនោះទេ ព្រោះពួកគេមិនសូវយល់ពីច្បាប់បាល់ទាល់ក្នុងសាលរបស់ FIFA ដែលបានចែងនោះ ហើយលោកសង្ឈឹមថា ក្រោយពីលោកបញ្ចប់វគ្គគ្រូបង្ហាត់បាល់ទាត់ក្នុងសាលកម្រិត FIFA ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយ FIFA នេះ លោកនឹងយកបទពិសោធន៍ ដែលទទួលបានពីវគ្គសិក្សានេះទៅចែករំលែកដល់គ្រូៗ និងកីឡាករនៅក្នុងខេត្តរបស់ខ្លួន ។
គ្រូបង្វឹកមកពីខេត្តបន្ទាយមានជ័យរូបនេះ ចាត់ទុកវគ្គសិក្សាគ្រូបង្វឹក Futsal នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រូបង្វឹកបាល់ទាត់ Fustal ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់ ហើយក៏ជាចំណុចមួយនៃការរីកចម្រើនឆាប់រហ័ស និងទទួលបានបច្ចេកទេសបានល្អៗ ពីក្នុងវគ្គនេះ។ លោកសង្ឃឹមថា អ្វីដែលោកទទួលបានពីក្នុងវគ្គសិក្សានេះ និងយកបទពិសោធន៍ទាំងអស់ទៅចែករំលែក ទៅដល់គ្រូបង្វឹក និងកីឡាករនៅក្នុងខេត្តរបស់លោកឲ្យកាន់តែការរីកចម្រើនជាងមុខបន្ថែមទៀត ខណៈដែលប្រភេទកីឡាបាល់ទាត់ Futsal នៅក្នុងខេត្តបន្ទាយមានជ័យនៅ គឺនៅមានកម្រិត និងមិនទាន់មានគ្រូបង្វឹក Futsal នៅឡើយ ។
គ្រូបង្វឹកកម្រិត B license រូបនេះបន្តទៀតថា កន្លងនៅខេត្តបន្ទាយមានជ័យធ្លាប់បានបើកវគ្គបណ្តុះបណ្តាល Fustal ជាច្រើនដងរួចមកហើយ ប៉ុន្តែតាមរយៈវគ្គបណ្តុះបណ្តាលកន្លងមកធនធានដែលពួកគេរៀន នៅមានកម្រិត ដូច្នេះទើបធ្វើឲ្យប្រភេទកីឡាបាល់ទាត់នេះ នៅខេត្តមានការយឺតយ៉ាវ។
សូមបញ្ជាក់ថា វគ្គបង្ហាត់គ្រូបាល់ទាត់ក្នុងសាលកម្រិត FIFA មានលោក Wia Chung Tsang វ័យ៥៧ឆ្នាំ សញ្ញាតិចិន (Hong Kong ) ជាគ្រូឧទ្ទេស និងមានសិក្ខាកាមចូលរួមចំនួន ៣០នាក់ មកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ហើយវគ្គគ្រូបង្ហាត់នេះមានរយៈពេល ៥ថ្ងៃ គឺចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧៕