ម្ចាស់មេដាយមាសកីឡាឈិនឡូនកម្ពុជា ស៊ីហ្គេម លើកទី២៨ នៅប្រទេសសឹង្ហបុរី កាលពីឆ្នាំ២០១៥ ដណ្តើមបាយមេដាយសំរឹទ្ធដំបូងជួនប្រទេសកម្ពុជា ខណៈមេដាយមាសបានទៅលើប្រទេស មីយ៉ាន់ម៉ា នៅស៊ីហ្គេមលើកទី២៩ ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ។
លោក ទូច សុភៈ អគ្គលេខាធិការសហព័ន្ធកីឡាឈិនឡូន និងសីប៉ាក់តាក់ក្រ ថ្លែងប្រាប់ Anachakkiela តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook ថា តាមរូបមន្តការប្រកួតកីឡាឈិនឡូននេះ ត្រូវប្រកួតពីរតង់ ដោយ ១តង់មានរយៈពេល ១០នាទី ដោយត្រិះសីយកពិន្ទុសរុប ហើយក្រុមណា ដែលពិន្ទុខ្ពស់ពីរក្រុម នឹងឡើងទៅប្រកួតដណ្តើមយកមេដាយមាស ខណៈក្រុមដែលមានពិន្ទុបន្ទាប់លេខ៣ និងលេខ៤ ទទួលបានមេដាសំរឹទ្ធ។ សម្រាប់ក្រុមលេងវិញ្ញាសាកីឡាឈិនឡូន នៅស៊ីហ្គេមនេះ មានចំនួន ៥ប្រទេស រួមមានប្រទេស ម៉ាឡេស៊ី, ក្រុមមីយ៉ានម៉ា, ឡាវ, ហ្វីលីពីន និងកម្ពុជា។
ជាលទ្ធផល មេដាយមាសបានទៅលើកក្រុម Myanmar ម្ចាស់កីឡាឈិនឡូន បន្ទាប់ពីបានយកឈ្នះក្រុម ឡាវ ក្នុងលទ្ធផល ១៤៩ពិន្ទុ ទល់នឹង ១៤៨ពិន្ទុ ដូច្នេះក្រុមឡាវឈ្នះមេដាយប្រាក់។ ដោយម្ចាស់ផ្ទះម៉ាឡេស៊ី ដណ្តើមបានមេដាយសំរឹទ្ធ ជាមួយនឹងពិន្ទុ ១០៦ពិន្ទុ ខណៈដណ្តើមមេដាយសំរឹទ្ធស្ទួន ជានឹងពិន្ទុ ៩៤ពិន្ទុ សម្រាប់ក្រុមហ្វីលីពីន ស្ថិតចំណាត់ថ្នាក់លេខ៥ ក្នុងពិន្ទុ ៧៦ពិន្ទុមិនទទួលបានមេដាយឡើយ៕