កីឡាករប្រគុនខ្មែរម្មាក់ទៀតហើយ គឺកីឡាករឡៅ ចិត្រា បានឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ បន្ទាប់ពីកីឡាករ វ៉ាន់ វឿងនោះ នៅមុននេះបន្តិច នៅក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលបានយកឈ្នះកីឡាករ ឥណ្ឌូនេស៊ី នៅក្នុងប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី។
កីឡាករប្រដាល់គុនខ្មែរ ឡៅ ចិត្រា ជាកីឡាការទី២ របស់កម្ពុជាដែលបានឡើងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ប្រកួតឈ្នះកីឡាករឥណ្ឌូនេស៊ី ក្នុងលទ្ធផលពិន្ទុ ឈ្នះ ៣ទឹកដាច់ ដោយពិន្ទុសរុប ៣០ទល់នឹង២៧ ហើយកីឡាករឡៅ ចិត្រា ដែលប្រកួតឈ្នះកីឡាឥណ្ឌូនេស៊ីនេះ នឹងត្រូវប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី ចំណែកឯកីឡាករ វ៉ាន់ វឿង និងប្រកួតជាមួយកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីដូចគ្នា នៅថ្ងៃទី២៨ ខែសីហាខាងមុខនេះ។
សូមបញ្ជាក់ថា កម្ពុជានៅសល់កីឡារក ៣រូបទៀតដែលនឹងប្រកួតនៅថ្ងៃស្អៃ គឺកីឡាករ មឿង សុខហ៊ុច ប្រកួតជាកីឡាករថៃ កីឡាករ ម៉ឺន សុភា ប្រកួតជាកីឡាឥណ្ឌូនេស៊ី និងកីឡាករ ឃុន ឌីម៉ា ត្រូវប្រកួតជាមួយកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីផងដែរ៕