ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​យក​ឈ្នះ​ក្រុម​​ណាហ្គាវើល​ក្នុង​លទ្ធផល​​បាល់​១១​ម៉ែត្រ​កាត់​សេច​ក្ដី​៤​ទល់​៣​ក្នុង​វគ្គ​ក្រុម​លេខ​៤​​ត្រូវ​ក្រុម​លេខ​៣​ពាន​រង្វាន់​ Cambodian League រដូវ​កាល​២០១៧​ក្រោយ​ចប់​៩០​នាទី​និង​បន្ថែម​១៥​នាទី​២​ដង់​ដោយ​លទ្ធផល​០-០។

ក្នុង​ម៉ោង​ផ្លូវ​ការ​៩០​នាទី​ក្រុម​ទាំង​ពីរ​មាន​ឱកាស​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​ ប៉ុន្តែ​មិន​សម្រេច​នោះ​ទេ​ បាន​ត្រឹម​បុក​បង្គោល​ទី​និង​អ្នក​ចាំ​ទី​សង្គ្រោះ​បាន។ រហូត​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ក្រុម​ទាំង​ពីរ​នៅ​តែ​មិន​អាច​បំបែក​ពង​មាន់​​បាន​​ហើយ​ក៏​បន្ត​ដល់​វគ្គ​ទា់​បាល់​១១ម៉ែត្រ​កាត​សេចក្ដី។

ក្រុម​ណាហ្គា​វើល​ធ្វើ​បាន​សម្រេច​បី​គ្រាប់​ដោយ​ Kipson, Kento, និង​​ប្រធាន​ក្រុម​គួច សុគុម្ភៈ ​ខណៈ គួច ដានី​ទាត់​ចូល​ទី​ដែរ​តែ​មិន​អនុញ្ញាត​ដោយ​សារ​ទាត់​ខុស​លក្ខខណ្ឌ​​ ចំណែក​មួយ​​គ្រាប់​ចុង​ក្រោយ សួង​ វិរៈ​ទាត់​មិន​ចូល​ត្រូវ​ អ៊ុំ  សេរីរ័ត្ន​សង្គ្រោះ​បាន។

៤​គ្រាប់​របស់​ការពារ​សម្រច​​ដោយ​ Ry Hyok-Chol, Kim Kyong-Hun, Choe Myong-Ho  និងសុខ​ ហ៊ាង។ លទ្ធផល​នេះធ្វើ​ឲ្យ​ការពារ​ជាតិ​​​ត្រូវ​ជួប​ក្រុម​លេខ​២​ព្រះខ័នរាជស្វាយរៀង​ក្នុង​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ខណៈ​ណាហ្គា​អស់​ឱកាស​ត្រឹម​នេះ៕

 

រូបភាព៖​ក្រសួងការពារ​ជាតិ