ក្លឹប Terengganu FC របស់ម៉ាឡេស៊ី នឹងមកធ្វើការប្រកួតមិត្តភាពជាមួយក្លឹបបីនៃលីកកំពូលកម្ពុជា ដើម្បីត្រៀមសម្រាប់រដូវកាលថ្មីឆ្នាំ២០១៨ខាងមុខ។
តាមការប្រកាសក្នុងផេកហ្វេសបុករបស់ខ្លួន Terengganu FC នឹងត្រូវលេងជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៦មករាឆ្នាំ២០១៨វេលាម៉ោង៦ និង៣០នាទី។
ថ្ងៃ០៨មករា នឹងលេងទល់នឹងក្លឹបក្រសួងការពារជាតិនៅពហុកីឡដ្ឋានជាតិ ខណៈថ្ងៃទី៩មករា ដែលជាការប្រកួតចុងក្រោយ នឹងត្រូវជួបក្រុមភ្នំពេញក្រោននៅពហុកីឡដ្ឋានជាតិដដែល។