ក្រុមបឹងកេតអេហ្វស៊ីបានទទួលជ័យជម្នះក្នុងការប្រកួតបើកពានរង្វាន់ Metfone Cambodian League សប្ដាហ៍ទីមួយដោយរកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល៤ទល់២ក្នុងកីឡដ្ឋាន AEU Sport Park។
ក្នុងវគ្គទី១ក្រុមបឹងកេតអង្គរបានធ្វើការនាំមុខក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបមុនដោយកីឡាករJulius នាទីទី៤និង Omogba នាទី៤៤។ចូលវគ្គទី២កីឡាករសញ្ជាតិនីហ្សេរីយ៉ា Julius បានបន្ថែម២គ្រាប់ទៀតនៅនាទី៦៧ និង៧៥ ប៉ុន្តែខាងអាស៊ីអឺរ៉ុបតាមពីក្រោយវិញដល់ទៅបីគ្រាប់ភ្លាមៗ ដោយកីឡាករ Marie Privat ២គ្រាប់ម្នាក់ឯងនាទី ៨២និង៩០ខណៈ Thimothy រកបានមួយគ្រាប់នាទី៨៤ តែយ៉ាងណាការប្រកួតនេះបឹងកេតបានបីពិន្ទុមុនគេក្នុងការប្រកួតសប្ដាហ៍ទី១៕
រូបភាព៖ បឹងកេតអង្គរ