ព្រឹត្តការណ៍បុណ្យសមុទ្រ លើកទី៦ ប្រចាំឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២២-២៣-២៤ ខែធ្នូ ចុងឆ្នាំ២០១៧ នៅខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ នេះបើតាម ប្រសាសន៍ឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំ ជាមួយលោក កែន សត្ថា អភិបាលខេត្តកែបកាលពីពេលថ្មីៗនេះ ខណៈដែលប្រភេទកីឡាទូកក្តោង ក្នុងចំណោមមប្រភេទកីឡាទាំង១០ ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះ បានរៀបចំការប្រកួតដណ្តើមពានរង្វាន់ ក៏ដូចសម្តែងឲ្យបងប្អូនមហាជនបានទស្សនាផងដែរ។

លោក ថោង រដ្ឋស័ក្ត អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា  បានប្រាប់ថា សម្រាប់បុណ្យសមុទ្យឆ្នាំនេះ​សហព័ន្ធបានបញ្ជូនកីឡាករចំនួន ១៥នាក់ចូលរួម មកពីក្លឹបចំនួន៣ បញ្ចេញនូវសមត្ថភាពដែលបានហ្វឹកហាត់កន្លងមក ក៏ដូចជាប្រកួតប្រជែងដណ្តើមពានរង្វាន់ផងដែរ។ លោមបន្ថែមទៀត ប្រភេទកីឡាទូកក្តោងគឺជាប្រភេទកីឡាថ្មីរបស់កម្ពុជា និងបានចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ជាប្រវត្តិសាស្ត្រលើករបស់ភេទកីឡាមួយនេះផងដែរ។ មួយវិញទៀតសហព័ន្ធបាន កំពុងដុតដៃ ដុតជើងអភិវឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែរីកចម្រើន ដោយបានបញ្ជួនកីឡាករ ទៅហ្វឹកហាត់នៅក្រៅប្រទេស ក៏ដូចចូលប្រកួតប្រជែងនៅលើឆាកអន្តរជាតិជាច្រើនលើក ហើយកាលពីថ្មីៗ កីឡករទូកក្តោងកម្ពុជា ដណ្តើមបានកេត្តិយសនៅលើឆាកអន្តរជាតិ ដោយឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ពីព្រឹត្តិការណ៍ Johor International Regatte 2017 នៅប្រទេសម៉ាឡេស៊ី ។

សម្រាប់ប្រភេទកីឡាដាក់ឲ្យប្រកួតនៅក្នុងពិធីបុណ្យសមុទ្រ លើកទី៦ ឆ្នាំនេះ មានវិញ្ញាសាជាច្រើនដូច Windsurfing RS: One, Windsurfing Big Techno, Youth Olympic Game , Laser Radial and Asian Game, Optimist Boat, Sea Game and Youth Olympic Game ,Windsurfing Beginning Boat , Hobie Cate  Hobie Wave T2 sailing ។ ទន្ទឹមនឹងនេះដែរសហព័ន្ធនិងរៀងចំសិក្ខាសាលាស្តីអំពី កីឡាទូកក្តោង ដល់មហាជន និងមានការចូលរួម ស ស យ ក មន្ទីរទេសចរណ៏ ខេត្ត ដើម្បីឲ្យពួកគេស្វែងយល់អំពីកីឡាទូកក្តោង នៅ Kani Bang Chatt hotel and Kep sailing Club ។ ហើយតាមរយៈសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយពីកីឡាប្រភេទថ្មីរបស់កម្ពុជា ដល់មហាជន ជាពិសេសយុវជនចូលរួមហ្វឹកហាត់ គាំទ្រកីឡានេះ ដើម្បីត្រៀមខ្លួននៅឆ្នាំ២០២៣ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕