សមាជិកក្នុងក្រុមជម្រើសជាតិកីឡាហែលទឹក គឺកញ្ញា ហែម ថុនវីទីនី ដែលធ្លាប់ទៅប្រកួតនៅក្រៅប្រទេសជាច្រើនលើកតំណាងឱ្យកម្ពុជាំ នៅពេលបានប្រកាសបង្ហាត់សិស្សហើយ ដោយចាប់ដំណើរការពីថ្ងៃច័ន្ទ ដល់សុក្រ ក្នុងមួយសប្ដាហ៍។
សរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហែម ថុនវីទីនី បានបញ្ជាក់ថា៖«សំរាប់បងប្អូនអ្នកដែរចង់ហ្វឹកហាត់ហែលទឹកថ្ងៃច័ន្ទដល់ថ្ងៃសុក្រនៅក្នុងឱកាសខែវ៉ាកងនេះនាងខ្ញុំចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃនេះតទៅដោយមានគ្រូជំនួយជាច្រើនដែរមានជំនាញពិតប្រាកដ។ ម៉ោងសម្រាប់ហ្វឹកហាតមានអោយជ្រើសរើសតាមពេលដែរចង់បាន ព្រមទាំងទទួលក្មេងចាប់ពី៥ឆ្នាំឡើងទៅ និងទទួលបង្ហាត់មនុស្សធំដែលមិនទាន់ចេះសោះ។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ078379037, 069686810។
កីឡាការិនី ហែមថុនវីទីន ក៏មានឈ្មោះក្នុងបញ្ជីដែលសហព័ន្ធខ្មែរកីឡាហែលទឹកត្រៀមបញ្ជួនទៅចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខនេះ ជាមួយមិត្តរួមជាតិដូចជាកីឡាករ ចេង សុផា, ធឿន ចាន់ថុល, ចេង ពីរោធ, ហែម ថុនពន្លឺ, លឹម កែវឧត្តម និងកីឡាការិនីសុខ វរលក្ខណ៍ រួមទាំងគ្រូបង្វឹក២នាក់។ សម្រាប់វិញ្ញាសាប្រកួតមានច្រើន ក្នុងនោះ មានវិញ្ញាសាហែលឯកត្តជន ៥០ម៉ែត្រ, ១០០ម៉ែត្រ និង២០០កង្កែប, សេរី ៥០ម៉ែត្រ និង១០០ម៉ែត្រ, មេអំបៅ ៥០ម៉ែត្រ និង១០០ម៉ែត្រ, ហែលផ្ងារ ៥០ម៉ែត្រ, ១០០ម៉ែត្រ និងវិញ្ញាសាហែលបណ្តាក់៤របៀប ៤ដងសេរី៕