ក្រុម​ព្រះខ័នរាជ​ស្វាយ​រៀង​​បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ Hun sen Cup ហើយ​ក្រោយ​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ​សរុប​គ្រាប់​បាល់​ទាំង​ពី​ជើង​៦​ទល់​៤ ​ខណៈ​ជើង​ទី​២​​ដែល​ទើប​ចប់​មិញ​ៗ​នេះ​ក្នុង​លទ្ធផល​ស្វាយរៀង​ឈ្នះ​៤ទល់​២។

ការ​ប្រកួត​នេះ​បន្ត​រហូត​ដល់​វគ្គ​នាទី​បន្ថែម​១៥​នាទី​២​ដង​។ ​និយាយ​ការ​ប្រកួត​ក្នុង​៩០​នាទី​ផ្លូវ​ការ ​ក្រុម​ទាំង​ពីរ​ទទួល​បាន​លទ្ធផល​១-១។ សុខ ចាន់​រស្មី​ ទាត់​បាល់​ពិន័យ​ហ្រ្វីឃីក​ឲ្យ​អគ្គិសនី​នាំ​មុខ​នៅ​នាទី​៦៦​ ប៉ុន្តែ​ណុប តុលា ​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ស្វាយរៀង​វិញ​ នៅ​នាទី​៧៦។ លទ្ធផល​នេះ បន្ត​រហូត​ចប់​៩០​នាទី​ហើយ​បន្ថែម​១៥​នាទី​២​ដង​ទៀត។

ម៉ោង​១៥​នាទី​វគ្គ​ទី​១​ ស្វាយរៀង​រក​បាន​៣​គ្រាប់​ដោយ​កីឡាករ ហូយ ផល្លីន​នាទី​៩៣ ​នេន សុធារ័ត្ន​នាទី​១០៤​ និង​​សុក ​សំណាង​នាទី​១០៦។​ចំណែក​សុខ​ ចាន់រស្មី​បន្ថែម​បាន​មួយ​គ្រាប់​ទៀត​ឲ្យ ​EDC នៅ​នាទី​១១៨នាទី​បន្ថែម​១៥​នាទី​វគ្គ​ទី​២។​ យ៉ាង​ណា​ក្ដី​! លទ្ធផល​នេះ​គឺ​ស្វាយរៀង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជួប​ក្រុម​ណាហ្គា​វើល​៕