គ្រូបង្វឹកប្រដាល់សកលកម្ពុជា លោក វ៉ែន សុផល មានជំនឿចិត្តខ្ពស់លើ កីឡាករ Phillip Martin និងអាចឈ្នះមេដាយ នៅការព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ទីក្រុងកូឡាឡាពួរ ប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខ។

គ្រូបង្វឹករូបនេះ ប្រាប់គេហទំព័រ Anachakkeila ថា លោកមានក្តីសង្ឃឹមចំពោះ កីឡាករ Phillip Martin សញ្ជាតិខ្មែរ ដើមកំណើត Cuba រូបនេះ មានសមត្ថភាព បច្ចេកទេស មិនចាញ់កីឡាករ ម្ចាស់មេដាយប្រាក់ វ៉ែន រដ្ឋា នៅស៊ីហ្គេម ប្រទេសសង្ហបុរីប៉ុន្មានឡើយ ខុសតែប្រភេទទម្ងន់ប៉ុណ្ណោះ  ហើយនៅស៊ីហ្គេមឆ្នាំនេះ  Phillip និងអាចឈ្នះមេដាយមកជួនប្រទេសជាតិជាក់មិនខាន។ លោកបន្តទៀតថា អ្វីដែលធ្វើឲ្យលោកមានជំនឿចិត្តខ្លាំងលើ Philip ព្រោះគេមានការខិតខំហ្វឹកហាត់ខ្លាំង បច្ចេកទេសវាយចេញចូលរបស់គេលឿន ទម្ងន់ដៃធ្ងន់ និងវាយចំគោលដៅបាល្អ ពិសេសគេមានភាពឆ្លៃវ័យក្នុងប្រកួត ដោះស្រាយស្ថាននៅពេលប្រកួតបានលឿនទៀតផង។ លោកបញ្ជាក់ទៀតថា កន្លង Phillip ធ្លាប់មានបទពិសោធន៍ ហ្វឹកហាត់​ ចូលរួលប្រកួតនៅប្រទេសរបស់គេជាច្រើនដែរ ប៉ុន្តែបានបោះបង់ជាច្រើនឆ្នាំមក តែនេះលោកបានហៅគេមកហ្វឹកហាត់ឡើងវិញ ដើម្បីឲ្យគេចូលរួមប្រកួតដំណាង់ប្រទេសកម្ពុជានៅស៊ីហ្គេមឆ្នាំនេះ។

សូមបញ្ជាក់ថា សហព័ន្ធប្រដាល់សកលកម្ពុជា បញ្ជូលកីឡាករទៅចួលរួមការប្រកតួស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី​ ចំនួន ៥ប្រភេទទង្ងន់ ហើយកីឡាករ Phillip Martin ប្រកួតលើប្រភេទទម្ងន់ ៨១គីឡូក្រាម៕