បន្ទាប់​ពី​មាន​ព័ត៌មាន​ចចាមអារ៉ាម​​​ ដែល​ថា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ភ្នំពេញ​ក្រោន ​Shane Booysen​​ នឹង​ចេញ​ពី​ក្លឹប​នោះ ​នៅ​ពេល​ពេល​នេះ ​បាន​ដឹង​ច្បាស់​ហើយ​ដោយ​រូប​គេ​បាន​ចាក​ចេញ​មែន។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​កាល​ពី​ប៉ុន្មាន​នាទី​នេះ​មុន។

ក្នុង​ផេក​ហ្វេសបុក​ផ្លូវ​ការ​របស់​ខ្លួន​ ក្លឹប​ម្ចាស់​ជើងឯក​លីក​កំពូល​កម្ពុជា​៦​សម័យ​កាល​បាន​សរសេរ​ដូច្នេះ៖” ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ សូម​ថ្លែង​អំណរគុណ​ចំពោះ​កីឡាករ​ឆ្នើម​អាហ្វ្រិកខាងត្បូង​ Shane Booysen ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​។ Shane ​ជា​ចំណែក​មួយ​ដ៏​សំខាន់​នៃ​ជម្រើស​ទី​ ១​​ របស់​ក្រុម​ក្នុង​រដូវ​កាល​កន្លង​មក​នេះ។​ ចំពោះ​ការ​ចាក​ចេញ​របស់​គាត់​យើង​សូម​ជូនពរ​គាត់​ឲ្យ​ទទួល​បាន​ជោគជ័យ​ និង​ជួប​តែ​សំណាង​ល្អ!​

“ Phnom Penh Crown FC would like to thank our South African star, Shane Booysen, as he leaves the club. Shane was a big part of the 1st team over recent seasons and and made a big contribution to the club in his time with us. All the best Shane!”

កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​មក​ចូល​រួម​ជាមួយ​ភ្នំពេញ​ក្រោន​កាល​ពី​ឆ្នាំ ២០១៥​ដោយ​លេង​បាន​៤១​ប្រកួត​រក​បាន​៤១​គ្រាប់​​ហើយ​រូប​គេ​ក៏​ជា​សមាជិក​ម្នាក់​ក្លឹប​ឈ្នះ​ពាន​ Cambodian League រដូវ​កាល​២០១៥​ផង​ដែរ៕