បន្ទាប់ពីរងបរាជ័យ ដោយលទ្ធផល ២ទល់នឹង១ ក្រោមថ្វៃជើង U-15 វៀតណាម កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ៥ ពោលគឺនៅលើតែ ហ្វីលីពីន មួយគត់។
រំលឹកទៅការប្រកួតរវាង U-15 កម្ពុជា ជាមួយ U-15 វៀតណាម ដែលបញ្ចប់ទៅដោយលទ្ធផល ២ទល់នឹង១ គឺក្រុម U-15 កម្ពុជា ជាក្រុមដែលបានបើកការនាំមុខមុន ដែលធ្វើបានសម្រចដោយកីឡាករ សៀង ចន្ធា នៅនាទីទី៤ ខណៈ U-15 វៀតណាម ក៏បានសងវិញបាន១គ្រាប់ផងដែរ នៅនាទី៣៣ ប៉ុន្តែនៅវគ្គទី២ វៀតណាមបានបន្ថែមគ្រាប់បាល់១គ្រាប់ទៀត ដោយបានបន្តរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។
ក្រឡេកទៅមើលលទ្ធផលគូដទៃទៀតរួមមាន:
U-15 ម៉ាឡេស៊ី ២-០ U-15 ហ្វីលីពីន
U-15 ទីម័រខាងកើត ០-០ U-15 ព្រុយណេ
ជ័យជម្នះសម្រាប់ U-15 ម៉ាឡេស៊ី ជាមួយ វៀតណាម បាននាំអោយក្រុមឈរនៅចំណាត់ថ្នាក់ដែលត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ស្របពេលដែល U-15 ទីម័រខាងកើត ជាមួួយ ព្រុយណេ ស្ថិតនៅចំណាត់ថ្នាក់បន្ទាប់ ខណៈដែរ U-15 កម្ពុជា ជាមួយហ្វីលីពីន ស្ថិតនៅតំបន់បាតតារាង ពុំទាន់មានពិន្ទុរាប់នៅក្នុងដៃនៅឡើយទេ។
តារាងចំណាត់ថ្នាក់សរុប:
កម្មវិធីប្រកួតបន្ទាប់:
រូបភាព: VFF