ក្លឹបបាល់ទាត់វិសាខាបានប្រកាសជាផ្លូវការហើយថា បានចុះកុងត្រាយកខ្សែបម្រើការពារជាតិ ស៊ាន ភីសារ ពីក្លឹបការពារជាតិកាលពីថ្ងៃមិញ។
ខ្សែបម្រើរូបនេះ បានចាកចេញពីភ្នំពេញក្រោនកាលពីរដូវកាលមុន ក្នុងលក្ខណៈខ្ចីជើងនៅក្រុមទ័ពមួយឆ្នាំ មុនផ្ទេរមកកាន់ក្លឹបថ្មីទើបដំឡើងមកលីកកំពូលកម្ពុជាក្នុងរដូវកាលនេះ។
អតីតកីឡាករជម្រើសជាតិកម្ពុជាវ័យក្រោម២២ឆ្នាំ មានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះ បាននិយាយអំឡុងស៊ីញេកុងត្រាជាមួយក្លឹបវិសាខាថា៖” ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដែលមានមកចូលរួមជាមួយវិសាខាហើយខ្ញុំនឹងសន្យាថានឹងធ្វើឲ្យបានល្អក្នុងការប្រកួតរដូវកាលនេះ”៕