ក្រោយ​ការ​រង​ចាំ​អស់​រយៈ​ពេល​យូរ​​ក​ពេល​នេះ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​កម្ពុជា​(CNCC)បាន​បង្ហាញ​កាល​វិភាគ​ការ​ប្រកួត​ពាន​រង្វាន់​ ​Metfone Cambodian League រដូវ​កាល​២០១៨​ផ្លូវការ​ហើយ។

តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​ក្លឹប​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​កីឡដ្ឋាន​ដូច​ជា បឹង​កេត​អង្គរ ណាហ្គា អគ្គស្នងការនគរបាលជាតិ វិសាខា​ និង​សូលទីឡូ​អង្គរ​ដែលមិន​មាន​កីឡដ្ឋាន​របស់​ខ្លួន​​នឹង​អាចត្រូវ​យក​ពហុកីឡដ្ឋានជាតិ ឬ​កីឡដ្ឋាន​ជំនួស​ដទៃ​ទៀត​ដែល​អាច​​ប្រើ​ប្រាស់​សិន។​

ចំណែក​​ការពារ​ជាតិ​ត្រូវជួសជុល​កីឡដ្ឋាន​ស្ដាត​ចាស់​ឡើង​វិញ ​នោះ​ការ​ប្រកួតដែលខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ ​​នឹង​ត្រូវ​ប្ដូរ​នៅ​កីឡដ្ឋាន​ជាតិ​សិន​ទម្រាំ​តែ​ធ្វើ​ហើយ។​ខាង​ក្រោម​ជា​តារាង​ការ​ប្រកួត​ទាំង​អស់​របស់​ក្រុម​ទាំង​១២​ក្នុង​លីគ​កំពូល​កម្ពុជា៖