ក្រោយ​ពេល​ឈប់​សម្រាក​​ FIFA Day អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​កន្លង​មក ការ​ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៨ សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី​៤ ​នឹង​ត្រូវ​ដំណើរ​ការ​ប្រកួត​ នា​រសៀល​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ ​ទី​០៧​ ថ្ងៃ​ទី​០៨​ ខែ​មេសា​ ចុង​សប្ដាហ៍​នេះ​ហើយ។

សម្រាប់​ការ​ប្រកួត​ល្ងាច​ថ្ងៃ​សៅរ៍​ ថ្ងៃ​ទី​០៧ ​ខែ​មេសា​នេះ​ គឺ​ជា​ការ​ជួប​គ្នា​រវាង​ សូលទីឡូ​អង្គរ​ជាមួយ​ បឹងកេត​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ចំណែក​ក្រុម​វិសាខា ​នឹង​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​យូណាយធីត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា។ ចំណែក​គូរ​ល្អ​មើល​​គឺ​ភ្នំពេញ​ក្រោន នឹង​ត្រូវ​ប្រជែង​ពិន្ទុ ​ជាមួយ​ណាហ្គាវើល។

ចំណែក​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ ទី​០៨​ ខែ​មេសា​ គឺ​ក្រុម​អគ្គិសនី​កម្ពុជា​ ជួប​ជាមួយ ​អគ្គស្នង​ការ​ដ្ឋាន​នគរបាលជាតិ ខណៈ​ក្រសួង​ការពារ​ជាតិ​ ប៉ះ​ជាមួយ ​វេស្ទើន​ភ្នំពេញ ​ហើយ​ព្រះខ័នរាជ​ ខេត្ត​ស្វាយរៀង​ប៉ះ​ជាមួយ ​ក្រុម​អង្គរថាយហ្គឺរ។

សូម​រម្លឹក​ថា គិត​ត្រឹម សប្តាហ៍ទី៣ ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ គឺ​បឹងកេត​ដែល​ ឈរ​លើ​កំពូល​តារាង​ បណ្តោះ​អាសន្ន មាន​៩​ពិន្ទុ​, ភ្នំពេញ​ក្រោន​ត្រូវ​ប៉ះ​ណាហ្គាវើល ដែល​ជា​ក្រុម​មាន ​៧​ពិន្ទុ​ស្មើគ្នា​៕