ក្លឹប​បាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​សម្រេច​តែងតាំង​លោក​ Luis Fernando Andrade Vasconcellos Vitorino Da Silva ជា​គ្រូ​បង្វឹក​អ្នក​ចាំទី​របស់​ក្រុម​ថ្នាល​យុវជន​ភ្នំពេញក្រោន ។

គ្រូ​បង្វឹក​ជនជាតិ​ប្រេស៊ីល​រូបនេះ​មាន​ប្រវតិ្ត​ជា​អតីត​គ្រូ​បង្វឹក​អ្នក​ចាំទី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​ ព្រម​ទាំង​ធ្លាប់​បំពេញ​ការងារ​នៅ​ក្លឹប​បាល់ទាត់​ Lanexang United របស់​ឡាវ​ពី​ឆ្នាំ​២០១៦ – ២០១៧ ​អំឡុង​ពេល​ ដែល​ក្លឹប​នេះ​បាន​គ្រង​តំណែង​ជា​ជើង​ឯក​លីគ​កំពូល​ឡាវ​កាល​ពី​ឆ្នាំ​២០១៦​ផង​ដែរ។

ក្រៅ​ពី​នេះ​លោក​ក៏​ធ្លាប់​បំពេញ​ការងារ​នៅ​តាម​បណ្តា​ក្លឹប​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​ប្រស៊ីល​ដូច​ជា​ Bonsucesso FC (ឆ្នាំ២០១៦), ក្លឹប Bangu AC (ពីឆ្នាំ២០១៤- ២០១៥) និងក្លឹប Goytacaz FC (ឆ្នាំ២០១៣) ជាដើម ៕