ការ​ប្រកួត​ក្នុង​Cambodian League សប្ដាហ៍​ទី​២១​នេះ​ក្រុម​ភ្នំពេញ​ក្រោន​​ បាន​យក​ឈ្នះ​ក្រុម​អគ្គស្នងការនគរបាល​ជាតិ​ដោយ​លទ្ធផល​៤​ទល់​១​។

No automatic alt text available.

បួន​គ្រាប់​របស់​ក្រុម​ភ្នំពេញ​ក្រោន ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​កូរ៉េខាងត្បូង Gisung Yeon ២​គ្រាប់​នាទី​១៧​និង​៨១, Shane Booyesen នាទី​៣០, និង​កែវ សុខផេង​រក​បាន​គ្រាប់​ទី​៤​នៅ​នាទី​៤២។ ចំណែ​មួយ​គ្រាប់​របស់​អគ្គស្នងការ​នគរបាល​ជាតិ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ នួន​ បូរី ​នាទី​៤៧។

Image may contain: text

លទ្ធផល​នេះ ​ធ្វើ​ឲ្យ​ភ្នំពេញ​ក្រោន​ទទួល​បាន​៣៩​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​លេខ​៤​ការពារ​ជាតិ​ ដែល​នឹង​ត្រូវ​​ជាមួយ​អាស៊ីអឺរ៉ុប​​នៅ​វេលា​ម៉ោង​៦ ​និង​០០​នាទី។​

មួយ​គូរ​ទៀត​ព្រះខ័នរាជស្វាយរៀង​នឹង​ត្រូវ​ទទួល​ភ្ញៀវ​វេស្ទើន នៅ​កីឡដ្ឋាន​ស្វាយរៀង​វេលាម៉ោង​៦​ ​នាទី​ដូច​គ្នា។