ការ​ប្រកួត​ក្នុង​លីក​កំពូលកម្ពុជា ​​ដែល​ទើប​ចប់​នៅ​​មុន​នេះ​បន្តិច​ គឺ​ព្រះខ័នរាជស្វាយរៀង​បាន​យក​ឈ្នះ​វេស្ទើន​ភ្នំពេញ​៤​ទល់​២​ ខណៈ​ការ​ពារ​ជាតិ​ឈ្នះ​អាស៊ីអឺរ៉ុប យូណាយធីត​២​ទល់​១។

Image may contain: 1 person, text

៤​គ្រាប់​របស់​ក្រុម​លោក សំ វណ្ណដេត​ រក​បាន​ដោយ​ខ្សែ​ការពារ​ប្រយុទ្ធ ណុប តុលា នាទី​១៧ ខ្សែការពារ សារ៉េត គ្រីយ៉ា នាទី​៤៨​ កីឡាករ Chigozie នាទី​៧២​និង​ កីឡាករ​កូរ៉េខាងត្បូង​ Kim Namkun រក​បាន​គ្រាប់​ទី​៤​នៅ​នាទី​៧៨។ ចំណែក​ពីរគ្រាប់​របស់​វេស្ទើន​រក​បាន​ដោយ Matthew Osa ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​២៧​និង​ Sampei Wada នាទី​៦១។

Image may contain: text

ចំណែក​ក្រុម​ទ័ព​បាន​ឈ្នះ​អាស៊ីអឺរ៉ុប​២​ទល់​១​នោះ​ រក​បាន​ដោយ​កីឡាករ អ៊ុព កាម៊ុល​នាទី​២៥ ​និង​Choe Myong ho នាទី​៤០​។ មួយ​គ្រាប់​របស់​អាស៊ីអឺរ៉ុប​រក​បាន​ដោយ​កីឡាករ​ Bata នាទី​៣៦។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ព្រះខ័នរាជស្វាយរៀង​រក្សា​កំណែង​កំពូល​តារាង​បាន​ដោយ​ជោគជ័យ​ ស្រប​ពេល​ក្រុម​ទ័ព​រក្សា​ដំណែង​ Top 4 បាន​សម្រេច​លើស​៣​ពិន្ទុ​ពី​ក្លឹប​​ភ្នំពេញ​ក្រោន​ដែល​ឈរ​លេខ​៥៕

តារាង​លទ្ធផល​ប្រចាំ​ថ្ងៃនេះ៖

Image may contain: text

រូបភាព៖ Metfone Cambodian League