ការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៦ឆ្នាំឬ AFF Under 16 Championship ( AFF U16 ) ក្រុមយុវជនកម្ពុជាស្ថិតក្នុងពូល A ដោយមាន៦ក្រុម ខណៈពូល B មាន៥ក្រុមប៉ុណ្ណោះ។
យុវជនវ័យក្រោម១៦ឆ្នាំកម្ពុជា នឹងត្រូវជួបមីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វ៊ីលីពីន វៀតណាម, និងឥណ្ឌូនេស៊ី។ ចំណែកពូល B មាន ថៃ ម៉ាឡេស៊ី ឡាវ សិង្ហបុរី និង ប្រ៊ុយណេ ។
ពានរង្វាន់ AFF U16 នឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខ នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី៕