ក្រុមបឹងកេត នឹងទទួលភ្ញៀវក្រុមជើងឯកឡាវ Laos Toyota ក្នុងការប្រកួតវគ្គជម្រុះ Play-off ពានរង្វាន់ AFC Cup 2018 ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
ក្រុមទាំងពីរបានបង្ហាញការត្រៀមខ្លួនមិនបានល្អដូចគ្នាក្នុងសន្និសីទការប្រកួតកាលពីម្សិលមិញ ដោយលើកហេតុផលនៃការត្រៀមខ្លួនមិនបានរួចរាល់។ខាង Lao Toyota មិនបានត្រៀមខ្លួនបានយូរក្នុងរៀបចំក្រុមនោះទេ ពីព្រោះពួកគេទើបតែលឺដំណឹងនៃការឈ្នះក្ដីបណ្ដឹងឧទ្ធរណ៍ក្រោយ AFC ចោទប្រកាន់ពីការកំណត់លទ្ធផលទុកមុន។
ចំណែកខាងស្ថានភាពរបស់បឹងកេតវិញ!គឺមានកីឡាករចាស់ដែលហើយកីឡាករមួយចំនួនក៏បានចេញពីក្រុមដែរ។ចំណែកការរៀបចំវិញ លោក កែវ កុសល បាននិយាយថាក្រុមរបស់លោកត្រៀមខ្លួនបានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ។ លោកមិនមានការផ្លាស់ប្ដូរអ្វីច្រើនទេ គឺលោកនឹងដាក់កីឡាករចាស់ៗលេង។បែបណាក្ដីលោក បាននិយាយចំណុចខ្សោយរបស់បឹងកេតថាមានការយឺតយ៉ាវក្នុងការឡើងប្រយុទ្ធនិងចុះមកការពារយឺតបន្តិច។ តែយ៉ាងណាលោកនឹងកែតម្រូវចំណុចនេះ។
ការប្រកួតនឹងចាប់ផ្តើមវេលាម៉ោង៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ MYTV។ សំបុត្រសម្រាប់ចូលទស្សនាតម្លៃ៨០០០រៀល និង៤០០០រៀល៕