សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានពិន័យសហព័ន្ធបាល់ទាត់កម្ពុជា (FFC)ជាប្រាក់ចំនួន៥ពាន់ដុល្លារពីបទបរាជ័យ ក្នុងការរៀបចំការប្រកួតមិនសូវមានប្រសិទ្ធភាពខ្ពស់ អំឡុងទទួលក្រុមជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ AFC Asian Cup 2019 កាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៧ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ការពិន័យចំនួន៥ពាក់ដុល្លារនេះ ជាប់ទាក់ទងទៅនឹងការរៀបចំសុវត្ថិភាពការប្រកួតទាំងមុន អំឡុងពេលប្រកួត និងចប់ការប្រកួតចុងក្រោយ។ ពិសេសត្រូវពិន័យដោយសារ បណ្ដោយឲ្យក្រុមអ្នកគាំទ្រខាងវៀតណាមនាំ យកកាំជ្រួចចូលកន្លែងអង្គុយនិងដុតកាំជ្រួចក្នុងរយៈពេល៤នាទីមុនចប់ការប្រកួត។
FFC មានពេល៣០ថ្ងៃក្នុងការដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ ហើយបើខាង AFC រកឃើញចំណុចមិនល្អដទៃទៀតនឹងទទួលបានពិន័យបន្ថែម៕