យោងតាមរបាយការណ៏មួយបានបញ្ជាក់អោយដឹងថាក្រុមតោខៀវ CHELSEA ចង់បានខ្សែបំរើ ស្លាបសញ្ជាតិអង់គ្លេសគឺកីឡាករ Raheem Sterling ។
ជាការពិតណាស់កីឡាករវ័យ 27ឆ្នាំរូបនេះនៅសល់កុងត្រារយៈពេល 12ខែទៀតតែប៉ុណ្ណោះ ជាមួយ Man City ហើយរូបគេនឹងបើកចំហរគ្រប់ការចរចារទាំងអស់ដើម្បីអោយបានចូលលេងនៅលើទីលាន ព្រោះតែចង់អោយមានឈ្មោះបានទៅប្រកួត World Cup រដូវរងារជាមួយតោកំណាចអង់គ្លេស។
ខ្សែបម្រើស្លាបរូបនេះមិនចង់អង្គុយលើកៅអីបម្រុងឡើយហើយចង់បន្តប្រជែងយកពានប្រសិនបើគាត់ចាកចេញពីក្លឹបជើងឯក Man City។
ទោះបីជាគាត់បានចូលលេងចំនួន 32 ប្រកួតកាលពីរដូវកាលមុនក៏ដោយ ក៏គាត់នៅតែមិនសប្បាយចិត្តមកពីមិនបានចូលរួមប្រកួតទាំងពីរជើងនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជាមួយក្រុម Real Madrid និងការប្រកួតចុងបញ្ចប់រដូវកាលជាមួយនឹងក្រុម Aston Villa ។
ហើយវត្តមានរបស់កំពូលខ្សែប្រយុទ្ធ Erling Haaland និង Julian Alvarez នឹងធ្វើឱ្យការប្រកួតប្រជែងជម្រើស 11នាក់ដំបូងកាន់តែតឹងតែងនៅរដូវកាលក្រោយ។
គួបញ្ជាក់ផងដែរថា Chelsea នឹងចំណាយទឹកប្រាក់ប្រមាណ 60លានផោនក្នុងការចរចារនាំយក Sterling មកកាន់ទឹកដី Stamford Bridge.
ប្រភព ៖ Thesun