ក្រុម​ណាហ្គាវើល​បាន​ប្រកួត​ឈ្នះ​​ក្រុម​ភ្នំពេញ​ក្រោន​២​ទល់​១​ក្នុង​ពាន​រង្វាន់​ Hun Sen Cup 2017 វគ្គ​៨​ក្រុម​​ចុង​ក្រោយ​ជើង​ទី១​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​ទើប​តែ​ចប់​នៅ​មុន​នេះ​បន្តិច។

ក្រុម​របស់​លោក មាស ចាន់ណា​​​ រក​បាន​មួយ​គ្រាប់​នាំ​មុខ​មុន​នៅ​វគ្គ​ទី​១នាទី១៩ ​ដោយ​ខ្សែ​បម្រើ សុះ ស៊ូហាណា​ ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​វគ្គ​ទី​១។ ចូល​វគ្គ​ទី​២ ក្រុម​ភ្នំពេញ​ក្រោន​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​ ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ ប្រាក់ ធីវ៉ា​នាទី​៦៨​។ បែប​ណាក្ដី​! លទ្ធផល​ស្មើ​នេះ​មិន​ទាន់​បញ្ចប់​ទេ​ ដោយ​ខ្សែ​បម្រើ សុះ ស៊ូហាណា​ដដែល​ បាន​រក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ណាហ្គាវើល​មួយ​គ្រាប់​ទៀត​នៅ​ចុង​ម៉ោងនាទី៨៨​ ហើយ​លទ្ធផល​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។

ការ​ប្រកួត​នៅ​ជើង​ទី​ ២ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២២​ ខែ ​វិច្ឆិកា ​ឆ្នាំ​ ២០១៧​ខាង​មុខ​ ដើម្បី​ស្វែង​រក​ ៤​ក្រុម​ចុង​ក្រោយ​ធ្វើ​ការ​ប្រកួតប្រជែង​គ្នា​បន្តទៀត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​៕

 

រូបភាព៖PPFC, NAGAWORLD FC